ព័ត៌មានជាតិ

ឯកឧត្តម យឹម ភាង៖ សង្កាត់បារាយណ៍គឺជាសង្កាត់មួយដែលមានសំឡេងគាំទ្រច្រើនជាងគេនៅក្នុងក្រុងព្រៃវែង មកគណបក្សប្រជាជនកម្ពុជា

ព្រៃវែង៖ ឯកឧត្តម យឹម ភាង ប្រធានក្រុមការងារចុះជួយសង្កាត់បារាយណ៍ បានមានប្រសាសន៍លើកឡើងថា  សង្កាត់បារាយណ៍គឺជាសង្កាត់មួយនៅក្នុងក្រុងព្រៃវែងដែលទទួលបានការគាំទ្រ សំលេងឆ្នោតច្រើនជាងគេនៅក្នុងក្រុងព្រៃវែង មកគណបក្សប្រជាជនកម្ពុជាដែលការលើកឡើងបែបនេះគឺនៅក្នុងឱកាសដែលឯកឧត្ដម ជូបសំណេះសំណាលជាមួយក្រុមការងារ សមាជិកសមាជិកា អ្នកសង្កេតការរបស់គណបក្សកម្ពុជា ក្នុងសង្កាត់បារាយណ៍ថ្ងៃទី ២៩   ខែកក្កដា ឆ្នាំ២០២៣។ 

ឯកឧត្តម បន្ថែមទៀតថា ការគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលើសលប់ជាបន្តបន្ទាប់នៅក្នុងសង្កាត់បារាយណ៍នេះ គឺកើតចេញពីបងប្អូនប្រជាពលរដ្ឋក្រុមការងារទាំងអស់បានខិតខំយកចិត្តទុកដាក់ និងបងប្អូនប្រជាពលរដ្ឋទូទាំងសង្កាត់បារាយណ៍ ដោយសាគាត់មានជំងឺជឿជាក់និងមើលឃើញយ៉ាងច្បាស់លាស់អំពីភាពរីកចម្រើនលើគ្រប់វិស័យ មានផ្លូវបេតុង ផ្លូវកៅស៊ូ ក្នុងភូមិ នៃសង្កាត់បារាយណ៍នេះ ដែលពីមុនគាត់មិននឹកស្មានថាមានផ្លូវទាំងអស់នោះទេ។ ទាំងអស់នេះគឺកើតចេញពីរបងប្អូនប្រជាពលរដ្ឋបានឃើញយ៉ាងច្បាស់អំពីការដឹកនាំដ៏ប៉ិនប្រសប់របស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោជានាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា។ 

ឯកឧត្តម ក៏បានបន្ថែមទៀតថា ទោះជាមានការញុះញង់អុចអាល គៀងគរ មួលបង្កាច់ពីក្រុមអគតិមួយចំនួនយ៉ាងណាក៏ដោយ ក៏មិនអាចបង្វែរទឹកចិត្តបងប្អូនប្រជាពលរដ្ឋដែលនៅតែជឿជាក់ មកលើគណបក្សប្រជាជនកម្ពុជាបាននោះទេ។ 

ឯកឧត្តមក៏បាន បានបញ្ជាក់បន្ថែមថា សម្រាប់ការបោះឆ្នោតបួនអាណត្តិមកនេះនៅក្នុងសង្កាត់បារាយណ៍ គឺបងប្អូនប្រជាពលរដ្ឋបានគាំទ្រ គណបក្សប្រជាជនកម្ពុជា ច្រើនជាងគេរហូតមក។ 

សូមបញ្ជាក់ផងដែរថា៖ នៅក្នុងក្រុងព្រៃវែងមានបួនសង្កាត់ មានសង្កាត់ជើងទឹក សង្កាត់កំពង់លាវ សង្កាត់តាកោ និងសង្កាត់បារាយណ៍ ក្នុងនោះដែរមានតែសង្កាត់បារាយណ៍មួយគត់ដែលទទួលបានសំឡេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ច្រើនជាងគេ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *