ព័ត៌មានជាតិ

ឯកឧត្ដម ស្បោង សារ៉ាត អញ្ជើញ បើកការដ្ឋានសាងសង់ផ្លូវបតុងសរសៃដែកចំនួន០១ខ្សែ ប្រវែង៤.៦០០ម៉ែត្រ និងអាគារទីចាត់ការ នឹងបណ្ណាល័យ ១ខ្នង ស្មើ២បន្ទប់ ដែលអំណោយដ៏ថ្លៃថ្លា របស់សម្តេចក្រឡាហោម ស ខេង


ព្រៃវែង៖ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ គង់ សាឡន អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងសរសៃដែកចំនួន ១ ខ្សែដែលមានប្រវែង ៤,៦០០ ម៉ែត្រ និងអាគារទីចាត់ការ និងបណ្ដាល័យ ១ ខ្នង ស្មើរ ២ បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម ដែលពិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៣។ 

ថ្លៃនៅក្នុងឱកាសនោះដែរ ឯកឧត្តម ស្បោង សារ៉ាត ក៏បានមានប្រសាសន៍លើកឡើងថា ទាំងនេះគឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ឃុំរោងដំរី ដើម្បីបង្ករលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរប្រកបមុខរបរអាជីវកម្មផ្សេងៗជាពិសេសការងារដឹកនៅកសិផលរបស់គាត់បាន ងាយស្រួល នឹងចំណេញពេលវេលា ចំណេញទាំងប្រាក់ចំណូលមួយចំនួននោះផងដែរ។ 

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានបន្ថែមទៀតថា សមិទ្ធផល ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដែលកំពុងតែរីកចម្រើន ស្គូសស្គាយពេញប្រទេស ក៏ដូចជានៅក្នុងស្រុកបាភ្នំនេះ គឺកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលធ្វើឲ្យប្រទេសជាតិមានការរីកចម្រើននៅគ្រប់វិស័យ។  ទាំងអស់នេះដែរគឺការចេញពីបងប្អូនប្រជាពលរដ្ឋមានការជឿជាក់ទុកចិត្តក្នុងការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានខិតខំការពារ សន្តិភាព ជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសក៏ដូចជាការខិតខំអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនដូចបណ្ដាលប្រទេសនៅលើពិភពលោកផងដែរ។ 

ឯកឧត្តម ក៏បានលើកឡើងបន្ថែមទៀតថា នៅពេលថ្មីៗកន្លងទៅនេះទៅប្រទេសកម្ពុជាក៏បានធ្វើជាម្ចាស់ផ្ទះនៅព្រឹត្តិការស៊ីហ្គេមដែលប្រទេសកម្ពុជាបានរង់ចាំអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ហើយព្រឹត្តិការណ៍មួយនេះផងដែរក៏បានបង្ហាញដល់ពិភពលោកឲ្យបានឃើញថាប្រទេសកម្ពុជាគឺជាប្រទេសពោរពេញទៅដោយសុខសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយមួយផ្នែកទៀតនោះប្រទេសកម្ពុជាក៏បាន បង្ហាញឲ្យពិភពលោកបានឃើញថាប្រទេសកម្ពុជាគឺជាប្រទេសតូច តែបេះដូងធំ រាជរដ្ឋាភិបាលកម្ពុជា មិនមានការ យកថវិកាទាំងអស់ ទាំងការហូបចុក ស្នាក់នៅ និងការចូលទស្សនាដោយផ្ទាល់នូវព្រឹត្តិការណ៍មួយនេះ។ 

ក្នុងនោះលោក ឡាយ សំអឿន អភិបាលស្រុកបាភ្នំ បានឲ្យដឹងថា សមិទ្ធិផលថ្មី នេះមានផ្លូវបេតុងសរសៃដែកចំនួន០១ខ្សែ ប្រវែង៤,៦០០ម៉ែត្រ ទទឹង ៥ ម៉ែត្រកម្រាស់ ១ តឹក កន្លះ, គ្រោងចំណាយថវិកាសរុបចំនួន ៥៨៤, ៣៦៦ ដុល្លា (ប្រាំរយប៉ែតសិបបួនពាន់ បីហុកសិបប្រាំមួយ ដុល្លាអាមេរិចគត់) និងទីចាត់ការ និងបណ្ណាល័យចំនួន ១ ស្មើនឹង០២ បន្ទប់ ដែលមានទំហំទទឹង ៧ ម៉ែត្រ និងបណ្តោយ ១៦ ម៉ែត្រ គ្រោងចំណាយថវិកាសរុបចំនួន ៣៥.៣៩៤ ដុល្លា (សាមសិបប្រាំពាន់ បីរយកៅសិបបួនដុល្លាអាមេរិកគាត់)។ ហើយផ្លូវនេះ ភ្ជាប់ពីផ្លូវ ៣១៣ ត្រង់ចំណុចភូមិក្តីដូង ដោយឆ្លងកាត់ភូមិ ជើងទឹក ភូមិពងពស់ រហូតដល់ភូមិទីតាង៉ើយ។ ការកសាងផ្លូវបេតុងសរសៃដែកនេះ គឺមានប្រជាពលរដ្ឋទទួលផលផ្ទាល់ ចំនួន ៧៩៤ គ្រួសារ។ ចំពោះសក្កានុពលក្នុងវិស័យសេដ្ឋកិច្ចវិញ ផ្លូវ នេះគឺធ្វើអោយប្រជាពលរដ្ឋចំនួន ៥ ភូមិ រួមមាន ភូមិក្តីដូង ភូមិជើងទឹក ភូមិស្វាយខ្នី ភូមិពងពស់ និងភូមិទីតាង៉ើយមាន ភាពងាយស្រួលក្នុងការធ្វើដំណើរ និងការប្រកបរបរអាជីវកម្មផ្សេងៗ ឬការធ្វើពាណិជ្ជកម្មរវាងពាណិជ្ជករ អាជីវករ និង ប្រជាពលរដ្ឋក្នុងឃុំរោងដំរី ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងស្រុកបាភ្នំទាំងមូល៕

adm

Leave a Reply

Your email address will not be published. Required fields are marked *