ព័ត៌មានជាតិ

អធិរាជឈ្មួញឈើដ៍ល្បីប្រចាំខាងលិចទន្លេគឺលោកផុននិងលោកធា កំពុងតែមានឥទ្ធិពលយ៉ាងធំធេងសូម្បីតែលោក វា ថន មិនហ៑ានបង្ក្រាបផង!

នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២មានឈ្មួញឈើគ្រាក់ៗចំនួន២រូបដែលមានឈ្មោះ១.លោក ផុន២.លោក ធា ដែលដឹកឈើជាប្រចាំដែលប្រើរថយន្តសាំយ៉ុង ធ្វើសកម្មភាពដឹកជញ្ជូនឈើយ៉ាងពេញបន្ទុកក្នុងមូលដ្ឋានស្រុកសំបូរខេត្តក្រចេះ កំពុងធ្វើឲ្យឈើក្នុងដែនជំរកព្រៃឡង់ដែលនៅសេសសល់ក្នុងស្រុកសំបូរ ខេត្តក្រចេះត្រូវប្រឈមនឹងសេចក្ដីវិនាស។សកម្មភាពដឹកជញ្ជូនឈើយ៉ាងគគ្រឹកគ្រេងដោយគ្មានមន្រ្តីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ឡើយ។

១.មន្រ្តីបរិស្ថាន ២.មន្រ្តីរដ្ឋបាលព្រៃឈើ ៣.សមត្ថកិច្ចអាវុធហត្ថនគរបាលក្នុងស្រុកសំបូរ រក្សាភាពស្ងៀមស្ងាត់ បណ្ដោយឲ្យឈ្មួញដឹកជញ្ជូនឈើកើតឡើងយ៉ាងពេញបន្ទុក នៅភូមិប្រាំដុំ ឃុំវឌ្ឍនៈ ស្រុកសំបូរ ឆ្លងកាត់អង្រងសាបស្រុកព្រែកប្រសព្វខេត្តក្រចេះឆ្ពោះទៅខេត្តកំពង់ចាមនិងលក់ចែកចាយទៅខេត្តនានា។

តាមការលើកឡើងរបស់មន្រ្តីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តក្រចេះ បានឲ្យដឹងថា ព្រៃឈើដែលនៅសេសសល់ក្នុងស្រុកសំបូរ ជាពិសេសព្រៃឡង់ក្នុងស្រុកសំបូរ ខេត្តក្រចេះ ចៀសមិនផុតពីសេចក្ដីវិនាសក្នុងពេលឆាប់ៗខាងមុខនេះទេ។
ជាក់ស្ដែងលោក បួយ រតនា នាយផ្នែករដ្ឋបាលព្រៃឈើទទួលបន្ទុកខាងលិចទន្លេនៃស្រុកសំបូរ​ និងស្រុកសំបូរ ក៏ដូចជាមន្រ្តីបរិស្ថានក្នុងស្រុកសំបូរ មិនចាត់វិធានការបង្ក្រាបព្រៃឈើដែលកើតឡើងយ៉ាងរាលដាលនោះឡើយ។

លើសនេះទៅទៀតលោក ទ្រី សុភក្ដិ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ និងលោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បណ្ដោយឲ្យបទល្មើសព្រៃឈើកើតឡើងពេញទំហឹងនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ។

ប្រភពពីប្រជាពលរដ្ឋក្នុងឃុំវឌ្ឍនៈ ស្រុកសំបូរ បានអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាត់វិធានការបង្រ្កាបបទល្មើសព្រៃឈើក្នុងស្រុកសំបូរ ខេត្តក្រចេះ ជាបន្ទាន់។ ប្រជាពលរដ្ឋបានលើកឡើងថា បទល្មើសព្រៃឈើ ក្នុងភូមិប្រាំដុំ ឃុំវឌ្ឍនៈ ស្រុកសំបូរ ជាប្រភពវិនាសកម្មព្រៃឈើ ហើយមន្រ្តីជំនាញ និងសមត្ថកិច្ចក្នុងខេត្តក្រចេះ មិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើនោះទេ។ សូម្បីតែលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងលោក វ៉ា​ ថន អភិបាលខេត្តក្រចេះ ព្រមទាំងលោក លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ ក៏មិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើដែលកើតឡើងយ៉ាងគំហុកនៅក្នុងស្រុកសំបូរ​ នោះដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *