ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តស្ទឹងត្រែងឃាត់ខ្លួនជនជាតិឡាវ២នាក់ ជួញដូរគ្រឿងញៀនឆ្លងដែនចូលមកកម្ពុជា ទម្ងន់ជាង៤០គីឡូក្រាម


ស្ទឹងត្រែង៖កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបង្ក្រាប ករណីជួញដូរគ្រឿងញៀនឆ្លងដែន តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ជាជនជាតិឡាវ ។

សមត្ថកិច្ច ថ្លែងថា ការបង្ក្រាបនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមករា ឆាំ្ន២០២១ នៅចំណុចក្នុងភូមិសាស្រ្ត ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

សមត្ថកិច្ច បាននាំជនសង្ស័យមកបង្ហាញទីតាំងលាក់គ្រឿងញៀន ដោយបានរកឃើញវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនម្សៅក្រាមពណ៍សថ្លា (ICE) ចំនួន៤១ដុំ ស្មើនឹង៤១គីឡូក្រាម ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចសាកសួរតាមនីតិវិធី ស្វែងរកបក្ខពួកបន្ថែមទៀត និង ត្រៀមបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *