ព័ត៌មានជាតិ

រដ្ឋមន្ត្រីព័ត៌មាន៖ ​បានធ្វើលិខិតស្នើសុំលុបកម្មវិធីជួបជុំអ្នកកាសែតជាមួយសម្តេចនាយករដ្ឋមន្ត្រី នៅថ្ងៃទី១៤ មករា​

(ភ្នំពេញ)៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហើបនៅក្នុងពេលថ្លែងទៅកាន់ពិធីជួបជុំគ្នាក្នុងវេទិកានិពន្ធនាយក ម្សិលមិញថា៖ ឯកឧត្តម បានដាក់លិខិតគោរពជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រួចហើយ ដើម្បីស្នើសុំលុបកម្មវិធីជួបជុំអ្នកកាសែត ដែលគ្រោងធ្វើនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១​នោះ ដោយសារស្ថានភាពកូវីដ-១៩ មិនទាន់អាចធ្វើបាន។

ឯកឧត្តម ខៀវ កាញារីទ្ធ គូសបញ្ជាក់ថា ទោះបីជាយ៉ាងណា ក្រសួងនឹងនៅបន្តស្តាប់សំណើ និងសំណូមពរពីអ្នកកាសែតដូចឆ្នាំមុនៗ ដើម្បីយកមកពិនិត្យដោះស្រាយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *