ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អញ្ជេីញជាអធិបតីក្នុងពិធីបុណ្យឆ្លងរបងវត្ត និងសមិទ្ធផលនានា នៅវត្តពោធិវង្ស (ហៅវត្តព្រៃក្ដួច) ​ក្នុងស្រុកបាភ្នំ

(ព្រៃវែង) ៖ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជេីញជាអធិបតីក្នុងពិធីបុណ្យឆ្លងរបងវត្តប្រវែងបណ្ដោយ១២៥ម៉ែត្រ រូបសំណាក់សម្ដេចព្រះសង្ឃរាជ ជួន ណាត រូបសំណាកតំណាងឆ្នាំទាំង១២ និងសមិទ្ធផលនានា នៅវត្តពោធិវង្ស (ហៅវត្តព្រៃក្ដួច) ស្ថិតនៅភូមិព្រៃក្ដួច ឃុំឈើកាច់​ ស្រុកបាភ្នំ ខេត្តព្រៃវែង​។ដោយមានការចូលរួមពី​ ឯកឧត្តម​ លោកជំទាវ​អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត​ កងកម្លាំងប្រដាប់អាវុធទាំងបី​ លោក​ លោកស្រី​ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត​ ក្រុមប្រឹក្សាស្រុក​ អភិបាលក្រុង ស្រុក​ ព្រះចៅអធិការវត្តពោធិវង្ស យាយជី តាជី លោកគ្រូ​ អ្នកគ្រូ​ យុវជនកាកបាទក្រហមកម្ពុជាស្រុក​ យុវជន​ ស​.ស.យ.ក​ ស្រុក​ យុវជន កាយរិទ្ធ និងសិស្សានុសិស្សជាពិសេស​ ពុកម៉ែបងប្អូន​នៅឃុំឈើកាច់ ស្រុកបាភ្នំ​ សរុបចំនួន១,០៧៣អង្គ/នាក់។

ថ្លែងក្នុងពីធីនេះ ឯកឧត្តមអភិបាលខេត្ត សូមសម្ដែងនូវការកោតសរសើរ ចំពោះព្រះតេជព្រះគុណ ព្រះចៅអធិការ ក៏ដូចជាគណៈកម្មការ-អាចារ្យវត្ត ដែលបានខិតខំប្រឹងប្រែងក្នុងការកសាងនូវសមិទ្ធផលជាបន្តបន្ទាប់ និងថ្លែងអរគុណចំពោះសប្បុរជនទាំងអស់ ដែលបានចូលរួមចំណែក និងសទ្ធាជ្រះថ្លា ក្នុងការកសាងនូវសមិទ្ធផលនៅក្នុងទីវត្តសម្រាប់ដាក់សម្ពោធនាថ្ងៃនេះ។

ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត សូមជូនពរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះគ្រូចៅអធិការវត្ត ឧបាសក ឧបាសិកាចំណុះជើងវត្ត សប្បុរជន អង្គពិធីទាំងមូល សូមមានសុខភាពល្អ​ បរិបូរណ៍​ប្រាជ្ញា​ឈ្លៀសវៃ​ និងជ័យជំនះ​គ្រប់ភារកិច្ច​ និងសូមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

adm

Leave a Reply

Your email address will not be published. Required fields are marked *