ព័ត៌មានសិល្បះនិងកីឡា

ការប្រគួតបាល់ទាត់សប្បុរសធម៍ដេីម្បីជួយកុមារកំព្រា​ និងសហពន្ធ័នារីពិការខេត្តព្រៃវែង​

ព្រៃវែង៖​ នៅពហុកីឡាដ្ឋានខេត្តព្រៃវែងបានរៀបចំការប្រគួតបាល់ទាត់មិត្តភាពដេីម្បីប្រមូលថវិកាជួយដល់កុមារកំព្រា​ខេត្តព្រៃវង​ និងដេីម្បីអបអរសាទរខូបអនុស្សាយ៍រីលេីកទី​ ៤៥​ ទិវាកំណេីតរណសិរ្យ​ សាមគ្គី​ អភិវឌ្ឍន៏មាតុភូមិកម្ពុជា​ (២​ ធ្នូ​ ១៩៧៨​ -​២​ ធ្នូ​ ២០២៣)​ ដែលពិធីស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស​ ឯកឧត្តម​ អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ និងឯកឧត្តម​ សួន​ សុម៉ាលីន​ អភិបាលខេត្តព្រៃវែង​ ព្រមទាំងមានការអញ្ជេីញចូលមន្ទីរអង្គភាពនានាជុំវិញខេត្ត​ អភិបាលក្រុង​ ស្រុក​ បងប្អូនប្រជាពលរដ្ឋយ៉ាងច្រេីនកុះករ​ នៅថ្ងៃទី​ ១​ ខែធ្នូ​ ឆ្នាំ២០២៣។

ឯកឧត្តម​ អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ មានប្រសាសន៍ថា​ ការប្រគួតបាល់ទាត់មិត្តភាពដេីម្បីប្រមូលថវិកាជួយដល់កុមារកំព្រា​ខេត្តព្រៃវែង​នេះ​ គឺការចូលរួមចំណែកមួយដ៏សំខាន់សម្រាប់លេីកកម្ពស់ជីវភាពរស់នៅរបស់គាត់បានមួយកំរិត​ និងដេីម្បីជួយដល់សុខភាពរបស់ខ្លួនឯងដែរ ហេីយចំពោះការលេងកីឡានេះ​ និងជួយពង្រឹងវិស័យកីឡាឲ្យកាន់តែរីកចម្រេីនផងដែរ។

ការប្រគួតនេះដែរមាន​ មានចំនួន២​ ក្រុម​ គឺក្រុមU13 ខេត្តព្រៃវែង Vs U13 ផ្ការីកគ្រប់រដូវ​ និងក្រុមស.ស.យ.ក.ខេត្តព្រៃវែង (ដឹកនាំដោយ​ អភិសន្តិបណ្ឌិត​ ស​ សុខា)​ Vs ផ្ការីកគ្រប់រដូវ (នាយពាក់មី)​។ ហេីយការប្រគួតនេះជាលិទ្ធផល​ក្រុមស.ស.យ.ក.ខេត្តព្រៃវែង (ដឹកនាំដោយ​ អភិសន្តិបណ្ឌិត​ ស​ សុខា)​ យកឈ្នះ​ ក្រុមផ្ការីកគ្រប់រដូវ (នាយពាក់មី)​ដោយលិទ្ធផល​ ១១​ ទល់និង​ ៦​ ។

ថវិកាដែលប្រមូលបានពីការប្រគួតនោះមានចំនួន​ ៨០​ លានរៀល​ ដោយត្រូវបានបែងចែកដល់មណ្ឌលកុមារកំព្រាមាន​ មណ្ឌលកុមារកំព្រាខេត្តព្រៃវែងចំនួន​ ៤០​ លានរៀល,​ អង្គការភូមិកុមារ​ sos ចំនួន​ ១០​ លានរៀល,​ អង្គការមូលនិធិអភិវឌ្ឍន៍សហគមកម្ពុជា​ ចំនួន​ ១០​ លានរៀល,​ អង្គការមូលនិធិនៃក្តីសង្ឃឹម​ ចំនួន​ ​១០​ លានរៀល,​ អង្គការសហពន្ធ័នារីពិការខេត្តព្រៃវែង​ចំនួន​ ១០​ លានរៀល។

ក្នុងនោះដែរនៅពេលរាត្រីក៏មានប្រគុំតន្រ្តី​ សម្រប់បងប្អូនអញ្ជេីញទស្សនា​ និងរៀបចំរបាំជូនពរដែលរៀចំដោយមន្ទីរវប្បធម៌​ និងវិចិត្តសិល្បៈ​ ខេត្តដេីម្បីអបអរសាទរខូបអនុស្សាយ៍រីលេីកទី​ ៤៥​ ទិវាកំណេីតរណសិរ្យ​ សាមគ្គី​ អភិវឌ្ឍន៏មាតុភូមិកម្ពុជា​ (២​ ធ្នូ​ ១៩៧៨​ -​២​ ធ្នូ​ ២០២៣)​ផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *