ព័ត៌មានស៊ើបអង្កេត

ក្រសួង​បរិស្ថាន និង​ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ មិន​គូរ​មើលរំលង ក្រុមហ៊ុន PNT(ភី​អិន​ធី)របស់​មេ​ឈ្មួញ ឡេង ប្ញ​ទ្ធី កំពុង​កាប់​បំផិ្លចបំផ្លាញព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ ស្រុក​រវៀង​ទាំងយប់​ទាំង​ថ្ងៃ ដឹកជញ្ជូន​ទៅ​លក់​លើទីផ្សារសេរី តាម​អំពើ​ចិត្ត

ព្រះវិហារ ÷ ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​រៀបរយ ស្រុក​រវៀង បានឲ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុន​ភី​អិន​ធី របស់​មេ​ឈ្មួញ ឡេង ប្ញ​ទ្ធី បាន​ដាក់ពង្រាយ​កម្លាំង​កម្មករ​ជា​ច្រើន​ក្រុម​ឲ្យធ្វើ​សកម្មភាព​កាប់​ឈើ​នៅក្នុង​តំបន់​ស្នូល​នៃ​ព្រឡង់​ក្នុង​ស្រុក​រវៀង យ៉ាង​រាលដាល​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​ចំណែក​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ និង​លោក សុង ច័ន្ធសុ​ជាតិ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ ព្រមទាំង​លោក គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ បាន​សម្ងំ​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​ក្រុមហ៊ុន​ភី​អិន​ធី នេះ​បំពាន​កាប់​ឈើ​នៅក្នុង​តំបន់​ស្នួល នៃ​ព្រៃ​ឡង់​យ៉ាង​ពេញបន្ទុក​។​

​ហេតុនេះហើយ​ទើប​មាន​សេចក្តីអំពាវនាវ​ឲ្យ​ថ្នាក់​ដឹកនាំ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ចាត់វិធានការ​ទប់ស្កាត់​នូវ​សកម្មភាព​របស់​ក្រុមហ៊ុន​ភី​អិន​ធី កុំឲ្យ​បំផ្លាញ​ព្រៃ​យ៉ាង​មហន្តរាយ​តទៅទៀត​។​

​សេចក្តីរាយការណ៍​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​ក្នុង​ឃុំ​រៀបរយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ បានឲ្យដឹងថា ចាប់តាំងពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២២ រហូត​មក​ក្រុមហ៊ុន​ភី​អិន​ធី បាន​ដាក់​កម្លាំង​កម្មក​រ​ជា​ច្រើន​ក្រុម ឲ្យចូល​កាប់​ឈើ​អារឈើ​នៅ​ក្នុង​តំបន់​ស្នូល​នៃ​ព្រៃ​ឡង់​ជាច្រើន​ទីតាំង​។​

​ទីតាំង​ដែល​កម្មករ​ក្រុមហ៊ុន​ភី​អិន​ធី កាប់រំលំ​អារច្រៀក​ឈើ​យ៉ាងគំហុក នោះ គឺ​នៅ​ចំណុច​បុស្ស​រាំង ជ្រាប់​ក្បាលដំរី ស្រែ​កណ្តាល អូរ​អាចម៍ដែក ភូមិ​ចាស់ ភ្នំ​ចោត ប្រាសាទ​គោល ព្រៃស្រឡៅ និង​ច​ណុ​ច​ស្រែ​តា​ង៉ុត​។​

​ក្រោយពេល​កាប់រំលំ និង​អារច្រៀក​រួច ឈើ​ទាំង​នោះ​ត្រូវបាន​ក្រុមហ៊ុន​ភី​អិន​ធី ដឹក​ចូល​ទៅកាន់​ទីតាំង​ដី​សម្បទាន​របស់​ខ្លួន​ដើម្បីឲ្យ​ក្លាយ​ជា​ឈើ​ស្របច្បាប់​យ៉ាង​រលូន​។​

​ប្រភព​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​ព្រះវិហារ បានឲ្យដឹងថា ក្រុមហ៊ុន​ភី​អិន​ធី នេះ​បាន​ប្រើប្រាស់​រថយន្ត​បង្កុង រថយន្ត​វ៉េ​អ​ង និង​គោយន្ត​រាប់​សិប​គ្រឿង​ដើម្បី​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ស្នូល​ព្រៃ​ឡ​ង់ ស្រុក​រវៀង ចូល​ទៅ​ទីតាំង​ក្រុមហ៊ុន​របស់​ខ្លួន​។

​មជ្ឈដ្ឋាន​ខាងក្រៅ​.! បាន​រិះគន់​ចំៗ ថា​ប្រសិនបើ​គ្មាន​ការឃុបឃិត​ពី​សំណាក់​មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេនោះ គឺ​ក្រុមហ៊ុន​ភី​អិន​ធី របស់​មេ​ឈ្មួញ ឡេង ប្ញ​ទ្ធី មិន​អាច​កាប់​ឈើ អារច្រៀក​ឈើ​នៅក្នុង​ព្រៃ​ឡង់ ហើយ​ដឹកជញ្ជូន​ចូល​ទៅ​ទីតាំង​ក្រុមហ៊ុន​យ៉ាង​គគ្រឹកគគ្រេង តាម​អំពើ​ចិត្ត​បានឡើយ​។​

​ប្រជាពលរដ្ឋ ឃុំ​រៀប​រាយ ស្រុក​រវៀង អំពាវនាវ​ដល់ នាយ​ឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លេ​ី​ផ្ទៃ​ប្រទេស និង​ជា​គណៈកម្មការ​ថ្នាក់​ជាតិ​ដេ​ី​ម្បី​ទប់ស្កាត់​បង្ក្រាប​បទ​ល្មេី​ស​ធនធានធម្មជាតិ ចាត់​មន្ត្រី​ក្រោម​ចុះ​ពិនិត្យ ព្រៃឈើ​ក្នុង​ព្រះវិហារ​ជា​បន្ទាន់ ដែល​នៅ​សេសសល់​បន្តិចបន្តួច ពិតជា​វិនាស​ហិនហោច អស់​ក្រោម​ស្នាដៃ​មេ​ឈ្មួញ​ដុះ​ស្លែ ឈ្មោះ ឡេង ឬ​ទ្ធី ជាក់​ជា​ពុំខាន់​ឡើយ​៕

adm

Leave a Reply

Your email address will not be published. Required fields are marked *