ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនមនុសប្រុសស្រី១២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីរារាំងដល់សមត្ថកិច្ចកំពុងអនុវត្តច្បាប់! (Video inside)

នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពីជនសង្ស័យដែលចរាចរគ្រឿងញៀន កម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានបន្តចុះទៅដល់ទីតាំងផ្ទះលេខ៧៣ ផ្លូវបេតុង ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ដើម្បីបន្តយកជនសង្ស័យដែលមានការពាក់ព័ន្ធនឹងករណីខាងលើបន្ថែមទៀត ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញារង ប្លង់ សុផល និងមានការដឹកនាំសម្របសម្រួលនិតិវិធីដោយក្រលាបញ្ជី គឹម ឆេងប៊ុន ផងដែរ។ នៅពេលដែលសមត្ថកិច្ចអាវុធហត្ថ កំពុងធ្វើការ បែរជាក្រុមសាច់ញាតិជនសង្ស័យមិនព្រមសហការណ៍ ថែមទាំងរារាំង និងបានប្រើពាក្យមិនគួរគប្បីជេរប្រមាថមកលើសមត្ថកិច្ចកំពុងអនុវត្តច្បាប់ទៀតផង។ ឃើញដូចនេះ សមត្ថកិច្ចជំនាញអាវុធហត្ថ ក៏បានឃាត់ខ្លួនជនប្រុសស្រីចំនួន១២នាក់ យកមកសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញតែម្តង។ 

បច្ចុប្បន្នជនសង្ស័យទាំង១២នាក់ខាងលើ ត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕

IMG_5140

adm

Leave a Reply

Your email address will not be published. Required fields are marked *