ព័ត៌មានសិល្បះនិងកីឡា

ក្រុមបាល់ទាត់កុមារី កម្រងសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវង ទទួលបានពានរង្វាន់ថ្នាក់ជាតិលេខ១ទូទាំងប្រទេសប្រចាំឆ្នាំ២០២៣

ព្រៃវែង៖ រដ្ឋបាលស្រុកព្រះស្តេច រួមទាំងលោកគ្រូ អ្នកគ្រូ បានរៀបចំពិធីដង្ហែពានរង្វាន់ជ័យលាភីបាល់ទាត់លេខ១ របស់ក្រុមបាល់ទាត់កុមារី កម្រងសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវង ដែលទទួលបានពានរង្វាន់ថ្នាក់ជាតិលេខ១ទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ ដោយការប្រគួតកាលពីថ្ងៃទី ១២ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ដែលពិធីនេះធ្វើនៅព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៣។ 

ថ្លៃនៅក្នុងឱកាសនោះផងដែរឯកឧត្តម កុយ ប៊ុនធន អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកព្រះស្តេច តំណាងឯកឧត្តម ហ៉ឺ បាវី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកព្រះស្តេច សូមកោដសរសើរដល់គ្រូបង្វឹករបស់ក្រុមបាល់ទាត់កុមារី កម្រងសេនារាជឧត្តម ស្រុកព្រះស្តេច ដែលបានយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀនដល់កូនក្រុមក្នុងការប្រកួតទទួលបានជ័យជម្នះដែលជាផ្នែកមួយក្នុងការលើកមុខលើកមាត់ដ៏ធំធេងសម្រាប់ស្រុកព្រះស្តេចនេះ។ 

ឯកឧត្តមក៏សំណូមពរដល់ក្រុមកីឡាការិនី ទាំងអស់ត្រូវតែបន្តខិតខំហ្វឹកហាត់ជាបន្តទៅទៀតដើម្បីឈានទៅដល់ជ័យជម្នះជាបន្តបន្ទាប់ទៀត។  ឯកឧត្តមក៏បានសំណូមពរដល់កីឡាករ   កីឡាការិនីទាំងអស់ពេលដែលសម្រាកពីការហ្វឹកហាត់ ត្រូវខិតខំសិក្សារៀនសូត្រ ក្រេបយកចំណែកវិជ្ជា ឲ្យកាន់តែខ្លាំងឡើង បន្ថែមទៀត។ 

លោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្ដេចបានមានប្រសាសន៍លើកឡើងផងដែរថា កីឡា គឺរស់ក្នុង ក្រោមសន្តិភាពបើមិនមានសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានោះទេ យើងក៏គ្មានកីឡានោះដែរ។ ហើយកីឡានេះផងដែរ ក៏ជាការរួមចំណែកមួយយ៉ាងសំខាន់ ដល់ប្រទេសជាតិ ក៏ដូចជាជួយឲ្យប្អូនៗក្មួយៗជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយភូមិផ្សេងៗ ព្រមទាំងនាំមកនូវសុខភាពនោះផងដែរ។ 

សូមបញ្ជាក់ផងដែរថា៖ កាលពីថ្ងៃទី ១២ ដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៣ ការប្រកួតកីឡាបឋមសិក្សាថ្នាក់ជាតិសាលាបានដឹកនាំក្រុមកីឡាកម្រងសេនារាជឧត្តម ចូលរួមប្រកួតចំនួន ២១ នាក់។ មានបាល់ទាត់កុមារីមួយក្រុម ១៨ នាក់ និងអត្តពលកម្មចំនួន ៣ នាក់។ ដោយជាលទ្ធផលក្រុមបាល់ទាត់កុមារីកម្រងសេនារាជឧត្តម ជាប់ចំណាត់ថ្នាក់លេខ ១ អត្តពលកម្មរត់ល្បឿនកុមារា ចំណាត់ថ្នាក់លេខ ៣ រត់ល្បឿនលឿនកុមារី ចំណាត់ថ្នាក់លេខ ៣ ចំពោះការប្រារព្ធពិធីនេះផងដែរក៏បានការឧបត្ថម្ភពីឯកឧត្តម ហ៊ឺ បាវី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះស្តេចផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *