ព័ត៌មានជាតិ

រដ្ឋបា​លខេត្តព្រៃវែងសម្រេចផ្អាកកា​រចេញចូ​ល​ក្នុ​ងភូមិត្រពាំងធំនិងភូមិឆ្អឹងពស់ឃុំពានរោងស្រុកស្វាយ​អន្ទរ​ខេត្តព្រៃវែង​ដោយសារមានអ្នកឆ្លង​ជំងឺកូវីដ-១៩

ព្រៃវែង៖រដ្ឋបាលខេត្តព្រៃវែងនៅរសៀលថ្ងៃទី២៨ខែមេសាឆ្នាំ២០២១សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនិងសាធារណៈជនមេត្តាជ្រាបថាគិតមកទល់ពេលនេះស្រុកស្វាយអន្ទរមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០៦នាក់ ស្រី០២នាក់នៅឃុំពានរោងក្នុងនោះភូមិត្រពាំងធំ ចំនួន០១នាក់(ស្រី) ភូមិព្រៃប្រាំង ចំនួន០២នាក់(ប្រុស) ភូមិឆ្អឹងពស់ចំនួន ០២ នាក់ ស្រី០១នាក់ និងភូមិត្រពាំងស្មៅ ចំនួន០១នាក់(ប្រុស) ករណីវិជ្ជមានកូវីដ-១៩នេះ ជាអ្នកវិលត្រឡប់ពីរាជធានី ភ្នំពេញមកមូលដ្ឋានរបស់ខ្លួន ដោយឡែកចំពោះប្រជាពលរដ្ឋដែលវិជ្ជមានក្នុងភូមិត្រពាំងធំនិងភូមិឆ្អឹងពស់បានធ្វើដំណើរចរាចរណ៍ក្នុងភូមិដែលអាចបង្កហានិភ័យក្នុងចម្លងនូវជំងឺកូវីដ-១៩ចូលក្នុងសហគមន៍ ដូចនេះ ដើម្បីបង្ការ ទប់ ស្កាត់ការរីករាលដាល និងកាត់ផ្តាច់នូវការចម្លងនៃជំងឺកូវីដ-១៩ ពីសហគមន៍មួយទៅសហគមន៍មួយ ក៏ដូចជាដើម្បី ការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សង្គម ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភៈ ២០២១” រដ្ឋបាលខេត្តព្រៃវែង សូមធ្វើការផ្អាកបណ្ដោះអាសន្ននូវការចេញ-ចូល ក្នុងភូមិសាស្ត្រភូមិត្រពាំងធំ និង ភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ចាប់ពីម៉ោង ០០:០០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ តទៅ ដែលមានទីតាំងបិទចេញ-ចូលចំនួន ០២គោលដៅ ដូចខាងក្រោម៖
– គោលដៅទី១៖សម្រាប់ភូមិសាស្ត្រភូមិត្រពាំងធំ ចំណុចផ្លូវបំបែកជាបួនភូមិកូនពោធិ៍ ផ្ទះលោក ប៉ូ ពេញ និងចំណុចក្លោងទ្វារវត្តរកា ភូមិត្រពាំងធំ ឃុំពានរោង ។
គោលដៅទី២៖សម្រាប់ភូមិសាស្ត្រភូមិឆ្អឹងពស់ ចំណុចផ្លូវបំបែកជាបួនភូមិកូនពោធិ៍ ផ្ទះលោក តឹក គុល និងចំណុចផ្ទះលោក ប៉ាន់ សុខ ព្រំប្រទល់ភូមិឆ្អឹងពស់ និងភូមិព្រៃនគរ ឃុំពានរោង ។ ចំពោះការផ្អាកចរាចរណ៍ចេញ-ចូលបណ្ដោះអាសន្ននេះ នឹងដំណើរការឡើងវិញ ក្រោយពីស្ថានភាពរីក រាលដាលនៃជំងឺកូវីដ-១៩ មានសភាពធូរស្រាល រដ្ឋបាលខេត្ត នឹងជូនដំណឹងពេលក្រោយ។

adm

Leave a Reply

Your email address will not be published. Required fields are marked *