ព័ត៌មានជាតិ

ឯកឧត្តម ដួង តារ៉ា មានប្រសាសថាជួយគ្នាក្នុងគ្រាលំបាក គឺកសាងអំពើល្អក្រោមម្លប់សន្តិភាព អរគុណ លោកពុក លី សាម៉េត ដែលបានឧបត្ថម្ភអង្ករ​ ៣០០ បាវជួយពលរដ្ឋខ្វះស្បៀង

ជួយគ្នាក្នុងគ្រាលំបាក គឺកសាងអំពើល្អក្រោមម្លប់សន្តិភាព
អរគុណ លោកពុក លី សាម៉េត ដែលបានឧបត្ថម្ភអង្ករ​ ៣០០ បាវជួយពលរដ្ឋខ្វះស្បៀ

*ដាច់ស្បៀង/ Out of food: 011890393/ 012997665
*បរិច្ចាគថវិកា/Contribution ABA: 000676665

កាលពីសប្តាហ៍កន្លងមកនេះ យើងបានផ្តល់ជំនួយស្បៀងសង្រ្គោះបន្ទាន់ (អង្ករ ២០គក ត្រីខ១០កំប៉ុង មី១កេះ) ដល់បងប្អូនប្រជាពលរដ្ឋ ៣៥០ គ្រួសារ នៅក្នុងតំបន់បិទខ្ទប់ក្នុងទីក្រុងភ្នំពេញ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន។ នៅថ្ងៃនេះ លោកពុក លី សាម៉េត បានឧបត្ថម្ភអង្ករចំនួន ៣០០ បាវបន្ថែមទៀតសម្រាប់ផ្តល់ជូនបងប្អូនដែលកំពុងខ្វះខាតនិងដាច់ស្បៀងពិតប្រាកដ។

យើងបានឃើញ សម្តេចតេជោនាយករដ្ឋមន្រ្តី លោកកំពុងខិតខំប្រឹងប្រែងខ្លាំងណាស់ក្នុងការជួយប្រជាពលរដ្ឋអោយទទួលបានការចាក់វ៉ាក់សាំងនិងជំនួយស្បៀងអាហារ។ ទន្ទឹមនឹងនេះដែរ យើងជាប្រជាពលរដ្ឋតែត្រូវចូលរួមថែរក្សាការពារសុខភាពកុំអោយឆ្លងកូវីដ១៩ រួមទាំងការចាក់វ៉ាក់សាំង និងចូលរួមជួយគ្នាទៅវិញទៅមក​ ទោះបីជាសំភារៈឬថវិកាក្តីទៅតាមលទ្ធភាព​ ជាពិសេសក្នុងពេលដែលប្រជាពលរដ្ឋកំពុងត្រូវការស្បៀងអាហារទទួលទានជាបន្ទាន់នាពេលនេះ ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

adm

Leave a Reply

Your email address will not be published. Required fields are marked *