ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តបាត់ដំបង÷ចុះឃាត់រថយន្តធុនធំដឹកសំពីងសំពោងហេីយបេីកចូលក្នុងក្រុងដោយគ្នានការអនុញាត្តិត្រូវចាត់វិធានការ​តាមផ្លូវច្បាប់ច្បាប់


(បាត់ដំបង)៖នៅព្រឹកថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២១ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត​ គឹមសាន​ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់​ដំបង​ លោកវរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នង​ការរងផែនការងារនគរបាលសណ្ដាប់ធ្នាប់ បានដឹកនាំកម្លាំងការិយាល័យជំនាញ ចុះឃាត់រថយន្តធុនធំជាប្រភេទដឹកទំនិញ ដែលបើកបរល្មើសផ្លាកសញ្ញាហាមចូលក្រុង និង រថយន្តដឹកទំនិញ​សំពីង​សំពោង យកមកការិយាល័យនគរបាលចរាចរ​ណ៍​ផ្លូវគោក ដើម្បីអនុវត្តតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។

សូមជម្រាបជូនថា​ ជារឿយៗសមត្ថកិច្ចនគរបាលចរាចរណ៍តែងចាត់វិធានការតាមច្បាប់ចំពោះរថយន្តដែលដឹកសំពីង​ សំពោង​ រថយន្តល្មេីស​នឹងស្លាកសញ្ញាដែលហាមឃាត់ចំពោះការចរា​ចរ​ណ៍លេីផ្លូវដែលបានហាមឃាត់និងរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស​ដែលមន្រ្តីនគរ​បាលបាន​សហការណ៍ជាមួយមន្រ្តីជំនាញនៃមន្ទីរសា​ធារណ:ការណ៍និងដឹកជញ្ជូនខេត្តបាត់ដំបង​អនុវត្តកន្លងមក។

ទោះបែបនេះក្តីម្ចាស់រថយន្តមួយចំនួនលោក​នៅ​តែបន្តសកម្មភាពល្មេីសច្បាប់ជាបន្តបន្ទាប់​ ដែល​បញ្ហានេះបាននាំបង្កនូវការរិះគន់ពីមហាជន​នារយៈពេលកន្លងមក។ ករណីអនុវត្តនៅថ្ងៃនេះ​ រថយន្តដែលដឹកសំពីងសំពោងត្រូវបានឱ្យផ្ទេរទំនិញចេញ​ មុននឹងអនុវត្តវិធានការផាកពិន័យ​ស្របតាមច្បាប់។

ជាមួយនឹងសកម្មភាពពេលនេះលោកឧត្តមសេនី​យ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាល​ខេត្តបាត់ដំបង​ សូ​មអំពាវនាវដល់អ្នក​ប្រេីប្រាស់ផ្លូវទាំងអស់មេត្តាចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួននិងជាប់ជាប្រចាំដេីម្បីការពារអាយុជីវិតយេីង​ អាយុជីវិតគ្រួ​សារយេីងនិងអាយុជីវិតអ្នកដទៃ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *