ព័ត៌មានសន្តិសុខសង្គម

ទាញកាំបិតចាក់ចំបំពង់កប្រកាច់ស្លាប់ភ្លាមៗក្នុងថ្លុកឈាម ខណៈកំពុងផឹកសុីជាមួយគ្នា

តាមប្រភពថាសពជនរងគ្រោះឈ្មោះ កែវ មករា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ចំណែកជនដៃដល់ឈ្មោះ ឆោម សុភ័ក្ត្រ ភេទប្រុស អាយុ២៨ឆ្នាំមានទីលំនៅភូមិ៧ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

បើតាមប្រភពព័ត៌មានពីប៉ូលិសមូលដ្ឋាននៅក្នុងខេត្តព្រៃវែងបានឲ្យដឹងថាកាលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២៣យប់ ឈ្មោះ ឆោម សុភ័ក្រ និងឈ្មោះ កែវ មករា បានផឹកសុីមានការទំនាស់ពាក្យសំដីគ្នា បណ្តាលឲ្យជនសង្ស័យខឹងក៏ប្រតប់ប្រតាយ បានទាញយកកាំបិតចិត្តបន្លែមកចាក់ចំក របស់ឈ្មោះ កែវ មករា បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។

ទាក់ទិនការចាក់សម្លាប់គ្នាឆៅៗក្នុងវង់ផឹកស៊ីខាងលើ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងបានប្រាប់ព័ត៌មានយើង នៅថ្ងៃនេះថា ករណីនេះក៏ឃាត់បានជនសង្ស័យហើយ ឥឡូវកំពុងធ្វើសំណុំរឿង នៅអធិការដ្ឋាននគរបាលក្រុងព្រៃវែង៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *