ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ណេង ប្រកាសចូលរួមបរិច្ចាគ ថវិកា ១មុឺនដុលារ សម្រាប់ចូលរួមទិញ វ៉ាក់សាំង ការពារជំងឺកូវីដ-១៩! Sat/១២/Dec/២០២០


ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសចូលរួមបរិច្ចាគថិវកាចំនួន ១០.០០០ដុល្លារ (មួយមុឺនដុល្លារ អាមេរិក) សម្រាប់ចូលរួមទិញវ៉ាក់សាំង ការពារជំងឺកូវីដ១៩។
ការប្រកាសរបស់ឯកឧត្តម ហ៊ុន ណេង បានធ្វើឡើងបន្ទាប់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ថា កម្ពុជាកំពុងត្រៀមថវិកាទិញ វ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

adm

Leave a Reply

Your email address will not be published. Required fields are marked *