ព័ត៌មានជាតិ

តើថ្នាក់ដឹកនាំនៅក្នុងខេត្តមណ្ឌលគិរីកំពុងតែធ្វើអ្វីបានជាមិនបង្ក្រាបជនឧក្រិដ្ឋកម្មបំផ្លាញព្រៃឈើ ឈ្មោះ លោក រិទ្ធ ហៅ សាម៉ូម ដែលដឹកឈើឆ្លងដែនយកទៅលក់នៅឯប្រទេសវៀតណាម ទាល់តែសោះ ឬ មួយ លោក រិទ្ធ ហៅ  សាម៉ូម មានខ្នងបង្អែកធំជាង ថ្នាក់ដឹកនាំនៅក្នុងខេត្តមណ្ឌលគិរីទេដឹង…???
មណ្ឌល់គិរី%តាមប្រភពព័ត៌មាន សេចក្តីរាយការណ៍អោយ មកគេហទំព័រ pppn-news.com យើងខ្ញុំដឹងថា ការដឹកជញ្ជូនបទល្មេីស ព្រៃឈេី ឆ្លងដែនខុសច្បាប់ កេីតពេញ បន្ទុក ខណ:គេដាក់ការសង្ស័យថា មានការឃុប ឃិតពី មន្ត្រីជំនាញ នឹងអាជ្ញាធរពាក់ព័ន្ធ ក្នុងខេត្តមណ្ឌលគិរី បេីកភ្លេីងខៀវ អោយមេឈ្មួញ ដុះ ស្លែរ ឈ្មោះ លោក រិទ្ធ ហៅ សាម៉ូម ដឹកជញ្ជូនឈេីខុសច្បាប់ ឆ្លងដែន ទៅលក់នៅប្រទេសវៀតណាមតាមច្រកប៉ុស្តិ៍ ០៧ ដោយសេរី ដឹកទាំងយប់ទាំងថ្ងៃ ជាក់ស្តែងនៅថ្ងៃមុនភ្ជុំក្រោយភ្ជុំ ខែតុលា ឆ្នាំ២០២៣ សារព័ត៌មានជាច្រើនអង្គភាពនិងក្រុមការងារ គេហទំព័រ pppn-news.com យើងខ្ញុំបានចុះផ្តិតយករូបភាពជាក់ស្តែងក៏ឃើញរថយន្តឡង់គ្រីស័រឆ្នៃជាច្រើនគ្រឿងកំពុងដឹកឈើទាំងថ្ងៃ ទាំងយប់អ្វីដែលនឹកស្មានមិនដល់នោះគឺមិនដែលឃើញមន្ត្រីជំនាញណាបង្រ្កាបឡើយ ប៉ុន្តែបើសិនជាបង្ក្រាបវិញ គឺបង្ក្រាបបានតែឈើខុសស្តង់ដា ខុសខ្នាត ដែលក្រុមឈ្មួញវៀតណាមមិនទិញនោះទេ ដើម្បីបន្លំភ្នែកមហាជនថាបានបង្ក្រាបដែរទៅលើឈ្មួញរូបនេះ។ ឬមួយលោក រិទ្ធ ហៅ  សាម៉ូម បានរៀបចំ កញ្ចប់ជាខែជូនដល់អស់លោក មន្ត្រី ជំនាញ នឹង ស្ថាប័ណ្ណពាក់ព័ន្ធរួចរាល់អស់ហេីយ ទេីបអាច ដំណេីការ ដោយរលូន បានយ៉ាងដូច្នេះ។
-ជាក់ស្តែងដោយមានសកម្មភាព ប្រេីប្រាស់នូវ មធ្យោបាយ រថយន្តឡង់គ្រីស័រកែឆ្នៃជាច្រេីនគ្រឿងក្នុងការដឹកជញ្ជូនឈេី ខុសច្បាប់ខាងលេីនេះឆ្លងដែនចេញទៅលក់នៅប្រទេសវៀតណាមយ៉ាងរលូន។
ប្រភពពីមជ្ឈដ្ឋានបានបន្តទៀតថា ទោះជាកន្លងមកមានការចុះបង្ក្រាប លោកឧកញ៉ាធំៗជាច្រើនរូបក្តីមានដល់ថ្នាក់ជាប់ពន្ធនាគារយ៉ាងណាក៏ដោយ..ក៏ប៉ុន្តែនៅ ក្នុង ខេត្តមណ្ឌលគិរីឯណេះវិញ.. លោក រិទ្ធ ហៅ  សាម៉ូម នៅតែអាចបន្តសកម្មភាពដឹកជញ្ជូនបទល្មើសបានដដែលមិនមានមន្ត្រីជំនាញណាហ៑ានបង្ក្រាបឡើយ។
មហាជនជាទូទៅដាក់សំណួរថា ចុះហេតុអ្វីមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងខេត្តមណ្ឌលគីរី មិនបង្ក្រាប ឬ មួយដូចគេដាក់ការសង្ស័យពិតមែនដែរឬទេ???
ចាំមើល ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយុទ្ធពល ខេមរៈភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការ ចុះទប់ស្កាត់នឹងបង្ក្រាបធនធានធម្មជាតិ ពេលបានទទួលព័ត៌មាននេះហើយ តើ ឯកឧត្តម និងចាត់វិធានការបែបណាចំពោះក្រុមឈ្មួញរូបនេះ?
រីឯលោកឧត្តមសេនីយ៍ត្រី ហែម ប៊ុនណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរីវិញ បច្ចុប្បន្ន តើលោកកំពុងធ្វើអ្វី???ហេតុអ្វីបានជាមិនចាត់វិធានការស្រាវជ្រាវស៊ើបអង្កេត ចាប់ខ្លួនឈ្មួញឧក្រិដ្ឋកម្មបំផ្លាញព្រៃឈើ ឈ្មោះ លោក រិទ្ធ ហៅ  សាម៉ូម រូបនេះ យកមកដាក់ទោសទាន់តាមផ្លូវច្បាប់អញ្ចឹង?។
គួរឱ្យសោកស្ដាយបំផុតសម្រាប់ព័ត៌មានមួយនេះ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ សារព័ត៌មានជាច្រើនអង្គភាព និង គេហទំព័រ pppn-news.com យើងខ្ញុំបានខលទូរស័ព្ទ ទាក់ទងទៅ លោកឧត្តមសេនីយ៍ត្រីហែម ប៊ុនណារ៉ែល ដែលជាមេបញ្ជាការកងរាជអាវុធហត្ថខេត្ត តែទូរស័ព្ទមិនអាចទាក់ទងបាន។
គេហទំព័រ (ភ្នំពេញព្រឹកនេះ)យើងខ្ញុំផ្សាយនេះក្នុងគោលបំណងរិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះហើយនឹងចូលរួម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអោយមានការីកចម្រើន។
សូមបញ្ជាក់%បើមន្ត្រីស្ថាប័នជំនាញណាប្រតិកម្ម នឹងព័ត៌មាននេះ សូមទំនាក់ទំនងមកស្នាក់ការ គេហទំព័រ (ភ្នំពេញព្រឹកនេះ)យើងខ្ញុំបាន២៤ម៉ោងលើ២៤ម៉ោង។បេីចង់បកស្រាយបំភ្លឺ ជូនសាធារណជននោះ…រៀងរាល់ម៉ោងធ្វើការស្ដីពីរបបច្បាប់សារព័ត៌មានកម្ពុជា៕

adm

Leave a Reply

Your email address will not be published. Required fields are marked *