ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមហាខ្ញូង​ និងប៉ុស្តិ៍នគរបាល​រដ្ឋបាលឃុំពង្រ​ ស្រុកកោះសូទិន ខេត្តកំពង់ចាម

នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមហាខ្ញូង​ និងប៉ុស្តិ៍នគរបាល​រដ្ឋបាលឃុំពង្រ​ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានក្រើនរំលឹកដល់អាជ្ញាធរស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀន កម្លាំងនគរបាលប៉ុស្តិ៍ មេភូមិ និងប្រជាការពារ ឱ្យបង្កើនការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ស្របតាមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងបុិនប្រសព្វប្រកបដោយគតិបណ្ឌិត។

ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លៃងការកោតសរសើរចំពោះស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលក្នុងនោះប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តសរុប ចំនួន ១០៩ គឺទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ លើការប្រឡងប្រណាំងភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព សម្រាប់ឆ្នាំ២០២១។

adm

Leave a Reply

Your email address will not be published. Required fields are marked *