ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១១០នាក់,ជាសះស្បើយចំនួន ៤០នាក់ និងស្លាប់ ចំនួន៣នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១៣ មកពីខេត្តកណ្ដាល ចំនួន១នាក់ មកពីខេត្តកំពង់ចាម ចំនួន១នាក់ និងមកពីខេត្តសៀមរាប ចំនួន១នាក់ ដូចខាងក្រោម:
១- ក្រុងព្រៃវែង ចំនួន ៥នាក់
២- ស្រុកកំចាយមារ ចំនួន ៣៦នាក់
៣-ស្រុកព្រះសេ្ដច ចំនួន ១៣នាក់
៤- ស្រុកកំពង់ត្របែក ចំនួន ១០នាក់
៥- ស្រុកពាមជរ ចំនួន ៩នាក់
៦- ស្រុកពោធិ៍រៀង ចំនួន ៩នាក់
៧- ស្រុកពាមរក៍ ចំនួន ៦នាក់
៨- ស្រុកមេសាង ចំនួន ៤នាក់
៩- ស្រុកស្វាយអន្ទរ ចំនួន ៤នាក់
១០-ស្រុកបាភ្នំ ចំនួន ៣នាក់
១១-ស្រុកកញ្ជ្រៀច ចំនួន ៣នាក់
១២-ស្រុកសុីធរកណ្ដាល ចំនួន ៣នាក់
១៣-ស្រុកពារាំង ចំនួន ២នាក់
១៤-មកពីខេត្តកណ្ដាល ចំនួន ១នាក់
១៥-មកពីខេត្តកំពង់ចាម ចំនួន ១នាក់
១៦-មកពីខេត្តសៀមរាប ចំនួន ១នាក់
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ១១០នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។
ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។
៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
– កុំប៉ះពាល់គ្នា