ព័ត៌មានជាតិ

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃនេះ រកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ២នាក់ថែមទៀតដែលម្នាក់បានទៅហាង Zando និងម្នាក់ទៀតជាករណីនាំចូល Thu/១០/Dec/២០២០

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២នាក់ថែមទៀត ដោយក្នុងនោះអ្នកឆ្លងម្នាក់ ជាអ្នកបានទៅហាង Zando បឹងកេងកង និងម្នាក់ទៀតជាករណីនាំចូល ដែលធ្វើដំណើមកពីប្រទេសជប៉ុន ហើយមិនអ្នកជាសះស្បើយនោះទេ សរុបចំនួនអ្នកឆ្លង ដែលពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» កើនដល់៣៩នាក់ហើយ។

​សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១០ ខែធ្នូនេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣៥៦នាក់ ក្នុងនោះអ្នកព្យាបាល ជាសះស្បើយចំនួន៣០៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៤៩នាក់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *