ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូម​គោរព​ជូនពរ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធី​ចម្រើន​ជន្មាយុ​គម្រប់ ៧១ ឈានចូល ៧២​ឆ្នាំ​

ភ្នំពេញ% ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អគ្គមេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​គោរព​ជូនពរ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធី​ចម្រើន​ជន្មាយុ​គម្រប់ ៧១ ឈានចូល ៧២​ឆ្នាំ​

​សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក តាម​បីបាច់​ថែរក្សា និង​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល ជូន​ចំពោះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធី​ចម្រើន​ជន្មាយុ​គម្រប់ ៧១ ឈានចូល ៧២​ឆ្នាំ​

​យើងខ្ញុំ​ទាំងអស់ សូម​សម្ដែង​នូវ​ការអបអរសាទរ​ដ៏​ស្មោះស្ម័គ្រ​ក្នុងឱកាស​វិសេសវិសាល នៃ​ថ្ងៃ​ប្រារព្ធ​ខួប​ចម្រើន​ជន្មាយុ​គម្រប់ ៧១​ឆ្នាំ ឈានចូល ៧២​ឆ្នាំ​របស់ សម្តេច​តេជោ ដល នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សៅរ៍ ទី​៥ ខែ​សីហា ឆ្នាំ​២០២៣ ខាងមុខនេះ​។​

​ក្នុង​ឱកាស​ដ៏​បវរ​មហាប្រសើរ​នេះ យើងខ្ញុំ​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំងបី វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក និង ទេវតា​ឆ្នាំ​ថ្មី សូម​ប្រោះព្រំ​សព្ទ​សាធុការពរ សិរី​សួស្ដី ជ័យ​មង្គល​វិបុល​សុខ បវរ​មហាប្រសើរ​ថ្លៃថ្លា​ជូន​ចំពោះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​បុត្រា​-​បុត្រី និង​ចៅៗ​ជា​ទីស្រឡាញ់ សូម​ទទួលបាន​ជោគជ័យ​លើ​គ្រប់​ភារកិច្ច និង​សូម​បាន​ប្រកបដោយ​ពុទ្ធពរ និង​ពរ​ទាំង​ប្រាំ​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

adm

Leave a Reply

Your email address will not be published. Required fields are marked *