ព័ត៌មានជាតិ

គ្រោះក្លាយជាលាភ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា១០លានរៀលជូនស្ត្រីនគរបាលស្រុកសៀមប៉ាងដែលបំបៅដោះកូនក្នុងពេលបំពេញការងារ

គ្រោះក្លាយជាលាភ មានកូននាំសំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា១០លានរៀលជូនស្ត្រីនគរបាលស្រុកសៀមប៉ាងដែលបំបៅកូនក្នុងពេលបំពេញការងារ
នាល្ងាចថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១នេះនៅសាលាខេត្តស្ទឹងត្រែង ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានប្រគល់ថវិកាដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនចំនួន១០លានរៀលឧបត្ថម្ភជូនលោកស្រីអនុសេនីយ៍ទោស៊ីថុង សុខា អធិការរងទទួលផែនចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងដែលបានបំបៅកូនប្រុសអាយុ១ឆ្នាំ២ខែ ក្នុងឯកសណ្ឋាននគរបាលកាលពីថ្ងៃទី០២ខែមិនាឆ្នាំ២០២១កន្លងមកនេះ នៅតុខណៈកំពុងបំពេញភារកិច្ចចុះអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។
ក្នុងឱកាសនោះឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុករបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាស្ត្រីម្នាក់ ជាមាតាម្នាក់ និងជាជីដូនមួយរូបដែលយល់ដឹងច្បាស់ពីជីវិតជាស្ត្រី និងការមានកូន ការយកចិត្តទុកដាក់ក្នុងការចិញ្ចឹមបីបាច់និងការថែទាំកូនយ៉ាងមិចឲ្យបានល្អនោះ គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិតសូមកោតសសើរផ្តល់តម្លៃនិងលើកទឹកចិត្ត ចំពោះឆន្ទៈ ដ៏មុះមុត របស់លោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា ដែលជាមាតាមួយរូបចុះបំពេញការងារស្នូលក្នុងអង្គភាពរបស់ខ្លួនផងនិងគិតគូរថែទាំកូនផង។ ជាមួយគ្នានេះ ក៏សូមបន្តចូលរួមរក្សាអានាម័យក្នុងការរស់នៅ ពិសេសចូលរួមទប់ស្កាត់ការរីករាលដាលពីជំងឺកូវីដ១៩ក្នុងសហគមន៍តាមរយះការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធាន ៣ ការពារ និង ៣ កុំ របស់រាជរដ្ឋាភិបាលកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាល។
លោកស្រីអនុសេនីយ៍ទោស៊ីថុង សុខា អធិការរងទទួលផែនចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានបង្ហាញអារម្មណ៍សប្បាយរីករាយនិងដោយថ្លែងអំណរគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានឧបត្ថម្ភថវិកា១០លានរៀលតាមរយះឯកឧត្តមអភិបាលខេត្តនៅពេលនេះ ដែលនេះគឺជាទឹកចិត្តដ៏ល្អប្រពៃថ្លៃថ្លាមិនអាចកាត់ថ្លៃបានក្នុងការគិតគូរនិងយកចិត្តទុកដាក់ចំពោះរូបលោកស្រីក៏ដូចជាស្ត្រីគ្រប់រូបៗព្រមទាំងប្រជាពលរដ្ឋគ្រប់ទីកន្លែង ។ ជាមួយគ្នានេះលោកស្រីក៏សូមគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមានសុខភាពល្អ កម្លាំងមាំមួន ជន្មាយុយឺនយូរ ដើម្បីបន្តជួយស្ត្រី និងប្រជាពលរដ្ឋ ព្រមទាំងអភិវឌ្ឍប្រទេសជាតិជាមួយសម្តេចតេជោហ៊ុន សែន ឲ្យកាន់រីកចម្រើនរុងរឿងបន្តទៀតក្រោមម្លប់សុខសន្តិភាព ពិសេសទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ជំងឺកូវីដ១៩ ។
អត្ថបទ,រូប ៖ លោកថឹង ចាន់ថារ៉ាន់ ។

adm

Leave a Reply

Your email address will not be published. Required fields are marked *