ព័ត៌មានជាតិ

សៀវភៅ “ហ៊ុន សែន កម្ពុជា” បានរំលេចឡើងនូវអត្ថន័យអំពីដំណើរជីវិត និងប្រវត្តិសាស្ត្រនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន លើការបង្រួបបង្រួមផ្សះផ្សារអភិវឌ្ឍជាតិ

ព្រៃវែង៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ រដ្ឋបានខេត្តព្រៃវែង បានរៀបចំ បាឋកថា ស្តីពី សភាពការណ៍ថ្មីៗ ជាតិ អន្តជាតិ និងផ្សព្វផ្សាយសៀវភៅ ហ៊ុន សែន កម្ពុជា ដែលពិធីស្ថិតក្រោមអធិបតីភាព ឯកឧត្តម ទុំប៉ែន វីរៈវិទូ ប្រធានក្រុមការងារស្រាវជ្រាវរបាយករណ៍និពន្ធសៀវភៅសម្ដេចទាំងទ្វេ លោក អៀង ពិសី អ្នកស្រាវជ្រាវនិពន្ធសៀវភៅ “ហ៊ុន សែន កម្ពុជា”
និង លោក លាត ភិរុណ អភិបាលរងខេត្តព្រៃវែង តំណាងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពនានាជុំវិញខេត្ត រដ្ឋបាលក្រុងស្រុកទាំង ១៣ ប្អូនៗសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ថ្លែងនៅក្នុងឱកាសនោះដែរ លោក អៀង ពិសី អ្នកស្រាវជ្រាវនិពន្ធសៀវភៅ “ហ៊ុន សែន កម្ពុជា” បានលើកឡើងថាសៀវភៅនេះគឺឆ្លុះបញ្ចាំងអំពី វីរភាពដល់អាចក្លាហានរបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានយកជីវិតធ្វើជាដើមទុនដើម្បីជាតិមាតុភូមិនិងដើម្បីសិទ្ធិសេរីភាពពេញលេញជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺដើម្បីសន្តិភាព សម្រាប់ប្រទេស។ ក្នុងនោះដែរក៏បានបង្ហាញយ៉ាងច្រើនបន្ថែមទៀតនៅគិត្យានុភាព និងភាពអង់អាចក្លាហានពុះពាររបស់សម្ដេចធ្វើយ៉ាងណាដើម្បីតែប្រទេសកម្ពុជានិងបងប្អូនប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសាន្តតែប៉ុណ្ណោះ។

ឯកឧត្តម ទុំប៉ែន វីរៈវិទូ ប្រធានក្រុមការងារស្រាវជ្រាវរបាយករណ៍និពន្ធសៀវភៅសម្ដេចទាំងទ្វេ បានលើកឡើងដែរថា ការៀបចំបាឋកថានេះឡើង ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បី     ផ្សព្វផ្សាយនូវគំរូវីរៈភាពដ៏អង់អាចក្លាហានពុំអាចកាត់ថ្លៃបានរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជនសំខាន់ៗជាច្រើនរូបទៀត ក្នុងការក្រាញននៀលប្រយុទ្ធប្រឆាំងតស៊ូផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលបានកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរខ្លួនឯង យ៉ាងសាហាវ ឃោឃៅ ព្រៃផ្សៃជាទីបំផុត ក្នុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ មានរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ។ បន្ទាប់ពីនោះមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងដំណើរស្វែងរកសន្តិភាពជូនមាតុភូមិកម្ពុជា រហូតមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ត្រូវបានសម្រេចជាផ្លូវការស្ដីពីការបោះឆ្នោតជាសកលរៀបចំឡើងដោយអង្គការសហប្រជាជាតិ និងបានដាក់ចេញនូវគោលនយោបាយឈ្នះ ឈ្នះ ដែលគ្មានអ្នកឈ្នះ គ្មានអ្នចាញ់ គឺឈ្នះទាំងសងខាង ដែលនេះជាចំណុចសំខាន់នៃគោលនយោបាយឈ្នះ ឈ្នះ ដើម្បីបង្រួបបង្រួបជាតិមកវិញ ។ ហើយចាប់តាំងពីពេលនោះមកសម្ដេច លោកបានក្លាយទៅជាបុគ្គលម្នាក់ដែលមានឥទ្ធិពលកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងប្រវត្តិសាសន៍ និងល្បីល្បាញទាំងលើឆាកជាតិ អន្តរជាតិ ។

លោក លាត ភិរុណ អភិបាលរងខេត្តព្រៃវែង ក៏បានលើកឡើងបន្ថែមដែរថា ជាការពិតណាស់ សៀវភៅ “ហ៊ុន សែន កម្ពុជា” បានរំលេចឡើងនូវអត្ថន័យអំពីដំណើរជីវិត និងប្រវត្តិសាស្ត្រនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន លើការបង្រួបបង្រួមផ្សះផ្សារអភិវឌ្ឍជាតិពីគំនរបែកបាក់ដោយសារសង្គ្រាមរាំរ៉ៃ សង្គ្រោះប្រទេសជាតិពីគំនរផេះផង់ កសាងប្រទេសពីបាតដៃទទេរ រហូតបានទទួលនូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ និងមានអ្វីៗគ្រប់យ៉ាងដូចបច្ចុប្បន្ន ។

លោក អភិបាលរងខេត្ត បន្តថា បាឋកថានាថ្ងៃនេះ ពិតជាបានចូលរួមចំណែក លើការបើកបង្ហាញឲ្យកាន់តែច្បាស់នូវស្ថានការណ៍ថ្មីៗជាតិ អន្តរជាតិ របបនយោបាយជាតិ គោលនយោបាយកសាង អភិវឌ្ឍន៍ជាតិ ជាពិសេសគឺការចងក្រងជាសៀវភៅ “ហ៊ុន សែន កម្ពុជា” ដ៏មានគុណប្រយោជន៍ខ្ពស់ ដែលជាឃ្លាំងផ្ទុកចំណេះដឹងសម្រាប់ដុសខាត់ផ្នត់គំនិតមនុស្ស ឲ្យយល់កាន់តែច្បាស់ពី គុណតម្លៃ និងការលះបង់របស់ថ្នាក់ដឹកនាំ ដែលមានបញ្ញាវាងវៃ មានចក្ខុវិស័យខ្ពស់ ដែលបានដឹកនាំកម្ពុជាពីប្រទេសដែលពិភពលោកស្គាល់ថា ជាលេណដ្ឋានសង្គ្រាម ឲ្យក្លាយជាប្រទេសដែលមានសន្តិភាព សិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងមានការអភិវឌ្ឍគ្រប់ទីកន្លែង ។

លោក អភិបាលរងខេត្ត បន្តថា យើងទាំងអស់គ្នាបានដឹងហើយថា ទម្រាំទទួលបានសន្តិភាពដូចសព្វថ្ងៃនេះ គឺបានមកពីការបង្ហូរឈាម ការលះបង់ឈាមស្រស់ សាច់ស្រស់ និងអាយុជីវិតរបស់បុព្វបុរសខ្មែរយើងជាច្រើន ដែលជាឥស្សរជនស្នេហាជាតិ មាតុភូមិ ដូច្នេះក្នុងនាមយើងទាំងអស់គ្នាជាកុលបុត្រ បុលធីតាខ្មែរ យើងគម្បីត្រូវតែលើកស្ទួយនូវកិត្យានុភាពរបស់សម្ដេច ក៏ដូចជាឥស្សរជនទាំងឡាយ និងនាំគ្នារក្សានូវស្មារតីបង្រួបបង្រួមជាតិ ស្នេហាជាតិ រូបរួម សាមគ្គីគ្នាជាធ្លុងមួយ ដើម្បីបន្តរក្សានូវសុខសន្តិភាព ដែលយើងកំពុងមាននេះ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *