ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាមបញ្ជាឲ្យមន្ត្រីជំនាញចុះ​ដោះស្រាយ​ ករណីរំលោភបំពានដីចំណីផ្លូវ​ និងការសាងសង់សំណង់​ប៉ះពាល់ដល់ប្រឡាយទឹក​ក្នុងស្រុកស្ទឹងត្រង់

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែងថា​ ចំពោះ​ករណី​រំលោភបំពាន​ដី​ចំណី​ផ្លូវ​ និងការ​សាងសង់​សំណង់​មួយចំនួនធ្វេី​ឲ្យ​ប៉ះពាល់​ដល់​ប្រឡាយទឹក​ខាងលើ ដែល​ឯកឧត្ដម​សមាជិក​ក្រុមប្រឹក្សាខេត្ត​​ បាបានលើកឡើងថា សូម​ឲ្យ​ ឯកឧត្តម​ ហេង​ វណ្ណនី​ អភិបាល​រងខេត្ត​ ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​ ដែលមានមន្ទីរ​រ៉ែ​និង​ថាមពល​ មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី​ និង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ រួមនឹង​អាជ្ញាធរ​មូលដ្ឋាន​​ ចុះ​ពិនិត្យ​ ជាពិសេស​គឺត្រូវ​ធ្វើការ​ដោះស្រាយ​នៅនឹងកន្លែង​តែម្ដង​ ប្រសិនជា​ពិនិត្យ​ទៅ​ឃេីញ​ថា​មាន​បញ្ហា​មិនប្រក្រតី​ណាមួយ​នោះ​ ហើយ​ក្នុងនោះ​ក៏ត្រូវ​អញ្ជើញ​គូរភាគី​ រវាង​ដេីម​បណ្តឹង​ និង​អ្នក​ពាក់ព័ន្ធ​ឲ្យ​ចូលរួម​ផង​ដែរ​ ។

ក្នុង​កិច្ចប្រជុំនេះដែរ​ ឯកឧត្តម​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម​ បាន​លើក​យក​សេចក្តី​ព្រាង​របៀបវារៈ​សំខាន់​ៗ​ មក​ពិភាក្សា​ រួមមាន​ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ។២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ ប្រចាំខែ​វិច្ឆិកា និងលេីកទិសដៅការងារប្រចាំខែធ្នូ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម ។

៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២-២០២៤)​ របស់រដ្ឋបាលខេត្ត។៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងប្រតិទិនការងារ កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលខេត្ត។៥-បញ្ហាផ្សេងៗ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *