ព័ត៌មានសន្តិសុខសង្គម

បុរសវ័យចំណាស់ម្នាក់ត្រូវរន្ទះបាញ់ស្លាប់ខណ:ពេលគាត់ទៅយកគោដែលចងនៅឯវាលស្រែក្បែរភូមិ

ស្រុកពារាំង:ភ្លៀងខ្យល់លាយឡំនិងផ្គរន្ទះបណ្តាលអោយបុរសវ័យចំណាស់ម្នាក់ត្រូវរន្ទះបាញ់ស្លាប់ខណ:ពេលគាត់ទៅយកគោដែលចងនៅឯវាលស្រែក្បែរភូមិ។

ដែលហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ២៧ ខែឧសភាឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៧:៣០នាទីល្ងាចនៅចំណុចខាងកើតភូមិមេលប់  

ប្រហែល៤០០ម៉ែត្រ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។ ជនរងគ្រោះឈ្មោះ ម៉ៅ ពៅ ភេទ ប្រុស អាយុ ៤៨ ឆ្នាំ ត្រូវរន្ទះបាញ់ស្លាប់នៅចំណុចខាងលើ។

 បច្បន្នសាកសពត្រូវបានក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី។

គួររំលឹកផងដែរថារដូវវស្សាជិតចូលមកដល់ហើយ គឺតែងតែមានភ្លៀង ផ្គរ រន្ទះ ដូច្នេះយើងទាំងអស់គ្នាគួរប្រុងប្រយ័ត្នជាពិសេសពេលមេឃកំពុងភ្លៀងកុំចេញទៅវាលស្រែ ឬជ្រកក្រោមដើមឈើ និងមួយទៀតរាល់គ្រឿងអេឡិចត្រូនិកដែលមានជាតិវិទ្យុសកម្មត្រូវបិតអោយអស់ដើម្បីការពាររាល់ហានីភ័យណាមួយដែលអចកើតឡើងជាយ:ថាហេតុ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *