ព័ត៌មានជាតិ

ឯកឧត្ដម អភិសន្តិបណ្ឌិត ដឹកនាំកិច្ចប្រជុំ វឌ្ឍនភាពការងារ ត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ព្រៃវែង ឆ្នាំថ្មី ឆ្នាំ២០២៤

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញដឹកនាំគណៈកម្មការ អនុគណៈកម្មការ ប្រជុំពិនិត្យអំពីវឌ្ឍនភាពការងារ ដើម្បីត្រៀមរៀបចំ ព្រឹត្តិការណ៍សង្ក្រាន្ត ព្រៃវែង ឆ្នាំថ្មី ឆ្នាំ២០២៤ ដើម្បីបង្ករលក្ខណៈភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងឆ្នាំ២០២៤ នេះ។

នៅក្នុងឱកាសនោះដែរ អនុគណៈកម្មការ ដែលទទូលបន្ទុកតាមផ្នែកនីមួយៗ  បានធ្វើបទបង្ហាញអំពីផែនការសកម្មភាព របស់ខ្លួននីមួយៗ ជូនគណៈអធិបតីពិនិត្យ សម្រេច កែលំអរ ធ្វើយ៉ាងណាដើម្បីឲ្យការរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តព្រៃវែងឆ្នាំនេះ ប្រកបដោយភាពសប្បាយរីករាយ។

ថ្លែងនៅក្នុងឱកាសនៃកិច្ចប្រជុំនៅផងដែរឯកឧត្ត អភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ លើកឡើងអំពីការរៀបចំ ផែនការសកម្មភាពសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ នៅតាមគោលដៅដែលបានកំណត់ និងកន្លែងកំសាន្តនានា មានកន្លែងប្រគុំតន្ត្រី, ល្បែងប្រជាប្រិយ៍, តំបន់ត្រជាក់ចិត្ត, កន្លែងប្រារព្ធពិធីសាសនាមានពូនភ្នំខ្សាច់, ទីតាំងដាក់ស្តង់តាំងពិពណ៌  ធ្វើយ៉ាងណាដើម្បីទទួលស្វាគមន៍ដែលបងប្អូនប្រជាពលរដ្ឋដែលគាត់មកលេងកំសាន្តអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤ សង្ក្រាន្តព្រៃវែង ប្រកបដោយភាពសប្បាយរីករាយ និងសុវត្ថិភាពខ្ពស់។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម អភិសន្តិបណ្ឌិត ក៏បានណែនាំ ដល់អនុគណៈកម្មការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែងទាំងអស់តាមផ្នែកនីមួយៗ ដែលបានកំណត់នេះ ត្រូវខិតខំយកចិត្តអនុវត្តឲ្យល្អបន្ថែមទៀត ធ្វើយ៉ាងណា ឲ្យការប្រារព្ធពិធីព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង  ឆ្នាំថ្មី ឆ្នាំ២០២៤ នេះ ទទួលបានជោគជ័យនិងមានសោភ័ណភាពស្អាត។

ក្នុងព្រឹត្តិការណ៍ សង្ក្រាន្តព្រៃវែង ឆ្នាំថ្មីឆ្នាំ ២០២៤ នេះផងដែរ រដ្ឋបានខេត្តក៏បានរៀបចំនូវ ការប្រគំតន្ត្រី, តំបន់ត្រជាក់ចិត្ត, កន្លែងល្បែងប្រជាប្រិយខ្មែរ, កន្លែងពូជភ្នំខ្សាច់, និងស្តង់តាំងពិពណ៌ជាច្រើនស្តង់ សម្រាប់ទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី មកលេងកម្សាន្តក្នុងព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែងឆ្នាំថ្មីឆ្នាំ ២០២៤នេះប្រកបដោយភាពសប្បាយរីករាយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *