ព័ត៌មានស៊ើបអង្កេត

ស៊ុតមាន់​ទា ២៤,០០០​គ្រាប់ ត្រូវមន្ត្រី​ជំនាញចាប់ឃាត់ បន្ទាប់​ពី​ដឹកចូលពីប្រទេសវៀតណា​ម ដោយ​គ្មាន​ច្បាប់​អនុញ្ញាត

(ព្រៃវែង) ៖ កាលពីវេលា​ម៉ោង​១៣​និង​៤៥​នាទី ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្រុមការងារ​អន្តរាគមន៍ បង្ក្រាប​បទល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជាមួយ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តព្រៃវែង បាន​ឃាត់​ចាប់​រថយន្ត​១​គ្រឿង ម៉ាក Ssang Yong ជា​ប្រភេទ​រថយន្ត​ដឹក​អ្នកដំណើរ ចំណុះ​១៥​កៅអី ស្លាក​លេខ​ភ្នំពេញ 2L-7845 ពណ៌​ស ដឹក​ស៊ុតមាន់ និង​ស៊ុតទា​ចំនួន ២៤,០០០​គ្រាប់ ឃាត់​នៅ​ភូមិ​ឃ្លាំង ឃុំ​ឈើ​កាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង ។

រថយន្ត​ខាងលើ​នេះ បាន​ដឹក​ស៊ុតមាន់ និង​ស៊ុតទា មក​ពី​ប្រទេស​វៀតណាម តាម​ច្រក​ស្វាយ​អា​ង៉ោង ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ឆ្ពោះទៅ​លក់​ចែកចាយ​នៅ​ក្នុង​ខេត្តព្រៃវែង (​តាម​ការ​ឆ្លើយ​បញ្ជាក់​ពី​ម្ចាស់​ដឹក​ស៊ុត​) ដោយ​គ្មាន​លិខិតអនុញ្ញាត​អ្វី​ទាំងអស់ ។

ក្រុមការងារ​បាន​នាំ​យក​វត្ថុ​តាង និង​បទល្មើស​ខាងលើ​នេះ ទៅ​រក្សា​ទុក​នៅ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *