ព័ត៌មានស៊ើបអង្កេត

នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត បើកដៃឲ្យឈ្មួញដឹកជញ្ជូនធ្យូងនិងឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុក

ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកដូនរ័ត្ន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បច្ចុប្បន្នលោក នូ និច នាយប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកដូនរ័ត្ន បើកដៃឲ្យឈ្មួញឈ្មោះ ថៃ គា ដឹកជញ្ជូនផលនិងអនុផលព្រៃឈើចេញទៅស្រុកយួនតាមច្រកដូនរ័ត្ន យ៉ាងពេញបន្ទុក។ ចំណែកលោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោកវរសេនីយ៍ត្រី នូ និច នាយប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកដូនរ័ត្ន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ធ្វើអ្វីៗតាមអំពើចិត្ត។ សូម្បីតែលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក៏មិនទាន់ចាត់វិធានការទប់ស្កាត់អំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក នូ និច នាយប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកដូនរ័ត្ន នោះដែរ។ 

ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ ថៃ គា បានឲ្យដឹងថា ឈ្មួញម្នាក់នេះគឺជាអ្នករកស៊ីប្រមូលទិញធ្យូងផ្តាច់មុខពីឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ហើយដឹងជញ្ជូនចេញទៅស្រុកយួនតាមច្រកដូនរ័ត្ន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញឈ្មោះ ថៃ គា ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក នូ និច នាយប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកដូនរ័ត្ន គឺជាអ្នករត់ការបើកផ្លូវឲ្យឈ្មួញដទៃទៀតដឹកជញ្ជូនធ្យូង ដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកដូនរ័ត្ន ផងដែរ។ ដូច្នេះហើយទើបកាលពីយប់ថ្ងៃទី០៦ ថ្ងៃទី០៧ និងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ឈ្មួញបានដឹកជញ្ជូនធ្យូងតាមរថយន្តជាច្រើនគ្រឿងចេញទៅស្រុកយួនតាមច្រកដូនរ័ត្ន យ៉ាងពេញបន្ទុក។ 

ប្រភពស្និទ្ធនឹងលោក នូ និច នាយប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកដូនរ័ត្ន បានឲ្យដឹងថា តាមរយៈការបើកដៃឲ្យឈ្មួញឈ្មោះ ថៃ គា និងឈ្មួញដទៃទៀតដឹកជញ្ជូនធ្យូង ដឹកជញ្ជូនឈើចេញទៅស្រុកយួនគឺលោក នូ និច​ អាចប្រមូលលុយបានយ៉ាងច្រើនក្នុងមួយខែៗ។ ហេតុនេះលោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ មិនគួរបណ្តែតបណ្តោយឲ្យលោក នូ និច នាយប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកដូនរ័ត្ន ធ្វើអ្វីៗតាមអំពើចិត្តតទៅទៀតឡើយ។ ដោយសារថា មកទល់ពេលនេះលោក នូ និច នាយប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកដូនរ័ត្ន នៅតែបើកដៃឲ្យឈ្មួញឈ្មោះ ថៃ គា និងឈ្មួញច្រើននាក់ទៀតនៅតែអាចធ្វើសកម្មភាពដឹកជញ្ជូនផលនិងអនុផលព្រៃឈើចេញទៅស្រុកយួនតាមច្រកដូនរ័ត្ន ស្រុកមេមត់ យ៉ាងពេញបន្ទុកដដែល៕

adm

Leave a Reply

Your email address will not be published. Required fields are marked *