ព័ត៌មានស៊ើបអង្កេត

ពលរដ្ឋចោទលោក ហ៊ី ធួក អភិបាលស្រុកពារាំង ផ្អឹបបណ្ដឹងពួកគាត់ទុកចោល មិនដោះស្រាយ មានចេតនា ឱ្យបុគ្គលខិលខូចរំលោភយកដីអូរសាធារណៈ ដែលកំពុងមានទំនាស់!

(ព្រៃវែង)៖ ករណីទំនាស់រំលោភយកដីអូរសាធាររណៈ១កន្លែង ទំហំជាងកន្លះហិកតា ត្រង់ចំណុចត្រពាំងខ្វែក ស្ថិតនៅភូមិពោធិ៍សាបាង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង”បានក្លាយជាទំនាស់រ៉ាំរ៉ៃ”។
ដែលអាចបង្កជាអំពើហិង្សា កាប់ចាក់គ្នា នៅថ្ងៃក្រោយជាក់ ជាមិនខាន បើអាជ្ញាធរ គ្មានឆន្ទះ ក្នុងការដោះស្រាយនោះទេ!។“ភាគី”ពលរដ្ឋអ្នកស្នើរសុំរក្សាដីនោះទុកជាសម្បត្តិរដ្ឋ បានចោទលោក ហ៊ី ធួក អភិបាលស្រុកពារាំង ថា៖ មានចេតនាមិនល្អ ដោយផ្អឹបបណ្ដឹងពួកគាត់ ទុកចោលមិនដោះស្រាយ និងមិនទប់ស្កាត់ នូវសកម្មភាពទន្ទ្រានរំលោភយកដីរដ្ឋ។

ខណៈ”ភាគី”អ្នកឈូសឆាយ ដុតព្រៃ ធ្វើផលកសិកម្ម លើដីនោះ នៅតែបន្តកាន់កាប់ដដែលៗ ។
ថែមទាំងបានសង់រោងដែក រឹងមាំទៀតផង បណ្ដាលឱ្យឈ្លោះប្រកែកគ្នានៅថ្ងៃទី០៦.០៥.២០២២នេះ ជាថ្មីម្ដងទៀត។សូមជម្រាបថា”ភាគី”ដែលស្នើរសុំរក្សាទុកដី”ចំណីអូរសាធារណៈ”ត្រង់ចំណុចខាងលើ ទុកជាសម្បត្តរដ្ឋនោះ។គឺក្រុមគ្រួសារលោក មាស សន នៅភូមិពោធិ៍សាបាង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។ដោយឡែក”ភាគី”ដែលចូលទៅកាន់កាប់ ដីអូរត្រង់ចំណុចខាងលើ គឺក្រុមគ្រួសារលោក ជា បូណា នៅភូមិ.ឃុំ.ជាមួយលោក មាស សន ដែរ!។អ្នកស្រី ជា ពិសី មានទីលំនៅភូមិឃុំខាងលើ! ត្រូវជាកូនលោក មាស សន បានអះអថា៖ ជុំវិញរឿងរ៉ាវ ទំនាស់រំលោភយកដីអូរសាធារណៈ មួយនេះ។

គឺឪពុកអ្នកស្រី បានដាក់ពាក្យបណ្ដឹងចូលសាលាឃុំរាប ដោយរដ្ឋបាលឃុំរាប ដោះស្រាយមិនទាន់ចប់ ។
ក៍បញ្ជូនទៅស្រុកពារាំង ដើម្បីដោះស្រាយបន្ត តាំងពីខែ.កក្កដា ឆ្នាំ២០២១មកម្លេះ។លើសជាងនេះទៅទៀត ឪពុកអ្នកស្រី បានដាក់ពាក្យបណ្ដឹង ផ្ទាល់ទៅរដ្ឋបាលស្រុកពារាំង តាំងពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។និងបណ្ដឹង ស្នើរសុំឱ្យជួយទប់ស្កាត់ការឈូសឆាយដីសាធារណៈ ចូលលោក ហ៊ី ធួក អភិបាលស្រុកពារាំង កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។ប៉ុន្តែចាប់តាំងពីដាក់បណ្ដឹង រហូតដល់បច្ចុប្បន្នៈលោក ហ៊ី ធួក គ្មានចំណាត់ការដោះស្រាយទាល់តែសោះសូម្បីវិធានការទប់ស្កាត់ក៍គ្មានដែរ។ហើយនៅពេលអ្នកស្រី ខលទូរស័ព្ទទៅទឿនឱ្យដោះស្រាយ លោក ហ៊ី ធួក ថារវល់នេះ រវល់នោះ រហូត..!។ក្នុងករណីនេះ អ្នកស្រីនិងក្រុមគ្រួសារ បានអស់សង្ឃឹមជាខ្លាំង លើលោក ហ៊ី ធួក អភិបាលស្រុកពារាំង ។ដែលបានផ្អឹបបណ្ដឹងឪពុកអ្នកស្រីទុកចោលមិនដោះស្រាយ និងគ្មានវិធានការទប់ស្កាត់ ។ចំពោះការរំលោភយកដីអូរសាធារណៈ ពីសំណាក់បុគ្គលខិលខូច ស្របពេលដែលរឿងកំពុងប្ដឹងផ្ដល់មិនទាន់ចប់!។បើតាមអ្នកស្រី សន អូន នៅភូមិឃុំខាងលើ បានលើកឡើងថាៈ ជម្លោះដែលកើតឡើង នៅថ្ងៃទី០៦.០៥.២០២២នេះ។ផ្ដើមមកពីក្រុមគ្រួសារឈ្មោះ ជា បូណា ដែលមានបុគ្គល គុន សុផល ជាខ្នងបង្អែក។នៅតែបន្ត រំលោភកាន់កាប់ ដីចំណីអូរសាធារណៈ ដែលជាកន្ទុយដីអាស្រ័យផល របស់ឪពុកខ្លួន ទាំងដែលរឿងកំពុងក្ដីក្ដាំ។

អ្នកស្រី សន អូន បញ្ជាក់ថា៖ ក្រុមគ្រួសារលោក ជា បូណា និងបុគ្គល គុន សុផល ពុំមានដីនៅទីនោះទេហើយក៍គ្មានដីនៅជាប់នោះដែរ។ដោយកន្លងមកឪពុកអ្នកស្រីជាគ្រូបង្រៀន រវល់បង្រៀន ទើបទុកកន្ទុយដីអាស្រ័យផលនោះ ឱ្យនៅដុះព្រៃ។មិនបានដាំដុះផលកសិកម្មលើដីនោះទេ ម្យ៉ាងវិញទៀត គឺទុកព្រៃដើម្បីជាប្រព័ន្ថការពារទឹក កុំឱ្យហូរច្រោះដាច់ដីកម្មសិទ្ធរបស់ខ្លួន ដែលនៅជាប់ខាងលើ។មិនដូច្នេះ អីនៅដើមឆ្នាំ២០២១ ស្រាប់តែលេចឈ្មោះ ជា បូណា និងកូនៗ ។បានគាត់នាំគ្នាទៅឈូសឆាយ ដុតព្រៃរំលោភ យកដីចំណីអូរសាធារណៈត្រង់ចំណុចត្រពាំងខ្វែក ខាងលើទាំងបំពាន។ទន្ទឹមនិងនោះពួកខ្លួន បានហាមឃាត់ប៉ុន្តែគេមិនស្ដាប់ឡើយ ទើបប្ដឹងទៅសាលាឃុំរាប និងស្រុកពារាំង។ខណៈពេលដោះស្រាយនៅសាលាឃុំរាប លោកមេឃុំ និងក្រុមប្រឹក្សាឃុំ បានឯកភាព រក្សាដីនោះទុកជាសម្បត្តិរដ្ឋ តាមការស្នើសុំរបស់ឪពុកអ្នកស្រី ។ប៉ុន្តែក្រុមគ្រួសារលោក ជា បូណា មិនព្រម ដោយប្រកាន់ភ្ជាប់ថាៈ ត្រូវតែយកដីនោះ ធ្វើជាកម្មសិទ្ធរបស់ខ្លួន!។មិនតែប៉ុណ្ណោះ ស្របពេលបណ្ដឹងកំពុងដោះស្រាយ នៅតុលាការ បែរជាក្រុមគ្រួសារលោក ជា បូណា ។

បង្កទំនាស់ដោយបន្តកាន់កាប់ ឈូសឆាយដាំដំណាំលើដីទំនាស់ និងបន្តសង់រោងដែករឹងមាំលើដីនោះ នៅថ្ងៃទី៥ដល់ទី៦.០៥.២០២២។ហើយនៅពេលពួកខ្លួនទៅហាមឃាត់ស្រាប់តែគ្រួសារលោក ជា បូណា អះអាងថា៖«មានមន្ត្រីថ្នាក់លើ បើកភ្លើងខៀវ ឱ្យខ្លួនសង់រោងលើដីចំណីអូរមួយនេះ ទើបខ្លួនហ៊ានសាងសង់»។ប៉ុន្តែលោក ផន ផល មេឃុំរាប នៅថ្ងៃទី០៦.០៥.២០២២ បានអះអាងប្រាប់អ្នកស្រី ជា ពិសី ថាៈ លោកមិនបានអនុញ្ញាតឱ្យឈ្មោះ ជា បូណា និងក្រុមគ្រួសារ ចូលទៅកាន់កាប់ដីចំណីអូរ នោះឡើយ។គ្រួសារលោក ជា បូណា ដែលកំពុងសង់”រោងដែក”លើដីនោះ បានប្រាប់អ្នកសារព័ត៌មានថាៈ ខ្លួនមកអាស្រ័យផលលើដីនេះទេ ហើយខ្លួនគ្មានសិទ្ធលក់ដូរទេ ។ព្រោះជាដីសាធារណៈ លោកបន្តថាៈ ដីនេះបើរដ្ឋត្រូវការ លោកនិងប្រគល់ឱ្យវិញ ប៉ុន្តែបើបុគ្គលទំនាស់ គឺមិនប្រគល់ឱ្យជាដាច់ខាត!។ចំណែកលោក ហ៊ី ធួក អភិបាលស្រុកពារាំង បានប្រាប់«ដើមរាំង»នៅល្ងាចថ្ងៃទី០៦.០៥.២០២២ថា៖ រឿងបណ្ដឹងនោះ លោកមិនផ្អឹបទេ ដោយលោកនឹងចាត់អភិបាលរងស្រុក១រូប ដើម្បីរៀបចំកោះហៅ មកដោះស្រាយគ្នា៕សហការី

adm

Leave a Reply

Your email address will not be published. Required fields are marked *