ព័ត៌មានជាតិ

ប្រកាសបស់ក្រសួងសុខាភិបាលថ្ងៃនេះ អ្នកជំងឺកូវីដ-១៩ចំនួន៥នាក់បានជាសះស្បើយ និងរកឃើញករណីឆ្លងថ្មី១នាក់

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ឲ្យដឹងថា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី១នាក់ ខណៈអ្នកជំងឺចំនួន៥នាក់ត្រូបានព្យាបាលជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤៦១ នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៤២៨នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំនួន៣៣នាក់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *