ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានចូលរួមក្នុង ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ការគារសិក្សា ០១ខ្នង និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាសម្ដេច ជា សុីម ក្នុងក្រុងបាត់ដំបង


(បាត់ដំបង) នៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោកស្រី ព្រមទាំងក្រុមគ្រួសារ បានចូលរួមក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារសិក្សា សម្តេច ជា សុីម ដែលមានទីតាំងស្ថិតនៅភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ ដែលបានផ្តួចផ្តើមដឹកនាំ និងបង្កើតគណៈកម្មាការគ្រប់គ្រងការងារសាងសង់ ជាមួយការកៀគរថវិការពីសប្បុរសជននានាបន្ថែមទៀត ដើម្បីជួសជុលកែលម្អ និងសាងសង់សាលាបឋមសិក្សា សម្តេច ជា សុីម នេះ ជូនកូនចៅប្រជាពលរដ្ឋនៅមូលដ្ឋាន បានសិក្សារៀនសូត្រ និងស្តារធនធានមនុស្សអោយប្រសើរឡើងវិញក្នុងការអភិវឌ្ឍប្រទេសជាតិអោយកាន់តែមានការរីកចម្រើន។

ជាថ្មីម្តងទៀត លោក អភិបាលខេត្ត និងភរិយាព្រមទាំងក្រុមគ្រួសារ សូមជូនពរ សម្តេចក្រឡាហោម ឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្រជាពលរដ្ឋនៃអង្គពិធីនាឱកាសនេះ ជួប នូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *