ព័ត៌មានជាតិ

ខណ្ឌរដ្ឋាបាលជលផលកំពង់ឆ្នាំងរួមនិងកម្លាំងសម្ថកិម្ថកិច្ចរដ្ឋាបាលជលផលកំពង់ប្រាសាទនិងសង្កាត់រដ្ឋាបាលជលផលជលគិរីបានចុះប្រតិបត្តិការប្រទះឃើញសកម្មភាពបទល្មើសជលផលដោយប្រើឧបករណ៍ឆក់ត្រី នៅចំណុច បឹងតាមល់ ភូមិតាមល់លេី ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង

ថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួមមានខាងក្រោម៖
កម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលជលគីរី សហការជាមួយកងពលអន្តរាគមន៍លេខ១ បានចុះប្រតិបត្តិការប្រទះឃើញសកម្មភាពបទល្មើសជលផលដោយប្រើឧបករណ៍ឆក់ត្រី នៅចំណុច បឹងតាមល់ ភូមិតាមល់លេី ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ក្នុងពេលប្រតិបត្តិការជនសង្ស័យបានរត់គេចខ្លួននៅសល់វត្ថុតាងរួមមានខាងក្រោម៖
-អាំងវ៉ាក់ទ័រចំនួន០៣គ្រឿង
-អាគុយ១២វ៉ុល ៤០អំពែ ចំនួន ០២ គ្រឿង
-ដងឆក់ចំនួន  ០២គូរ
-កន្ត្រងចំនួន ០១គ្រឿង
-ខ្សែភ្លើងប្រវែង០៨ ម៉ែត្រ
-ត្រីចំនួន ០៣គីឡូក្រាម
-ម៉ូតូ សង់ការ៉េ ចំនួន២គ្រឿង៖
-ម៉តូសង់ការ៉េ គ្មានស្លាកលេខ ១ គ្រឿង
-ម៉ូតូសង់  ពាក់ស្លាកលេខ ភ្នំពេញ 1CN 5204 ចំនួន ០១គ្រឿង
បន្ទាប់មកសមត្ថកិច្ចយើងបានដកហូតវត្ថុតាងវត្ថុតាងមករក្សាទុកនៅផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទនិងស្រាវជ្រាវរកជនសង្ស័យនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីជលផល ។
អាស្រ័យដូចបាន​ជម្រាបជូន​ខាងលើ សូម ឯកឧត្ដមមេត្តា​ជ្រាបជារបាយការណ៍​។​

adm

Leave a Reply

Your email address will not be published. Required fields are marked *