ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង បានរៀបចំបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវិទ១៩ ជូនដល់កុមារអាយុ ៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ

ព្រៃវែង៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង រួមជាមួយមន្ទីរសុខាភិបាលខេត្ត បានរៀបចំបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវិទ១៩ ជូនដល់កុមារអាយុ ៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំទូទាំងខេត្តព្រៃវែង។

ក្នុងយុទ្ធការនេះ រដ្ឋបាលខេត្តព្រៃវែង សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ពិសេស មាតាបិតា អាណាព្យាបាល ដែលមានកូនអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ជ្រាបថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងដឹកនាំប្រកបដោយគតិបណ្ឌិត ប៉ិនប្រសព្វ ឈ្លាសវៃ និងគិតគូរខ្ពស់អំពីសុខភាពប្រជាពលរដ្ឋក្នុងបរិការណ៍ឆ្លងរីក រាលដាលនៃជំងឺកូវីដ-១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ យុវវ័យ និងប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១២ឆ្នាំឡើង ដើម្បីបង្ការ និងកាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ-១៩នៅទូទាំងប្រទេស និង ដើម្បីបង្កើនភាពសាំងនៅក្នុងសហគមន៍ ឈានទៅបញ្ចប់ការចម្លងជំងឺកូវីដ-១៩ ក៏ដូចជាដើម្បីធានាបាននូវសុខុមាល ភាពកុមារ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសម្រេចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ ដែល មានអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ បន្ថែមទៀត។

ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 ជូនដល់កុមារ ដែលមានអាយុចាប់ពី ៦ ឆ្នាំដល់ក្រោម ១២ឆ្នាំនេះ រដ្ឋបាលខេត្ត ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាណាព្យាបាល កុមារ ទាំងអស់ដែលបានអញ្ជើញនាំ កុមារ មកទទួលវ៉ាក់សាំង ទាំងអស់ត្រូវ គោរព និងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការ ៣ កុំ និង៣ ការពារ ឲ្យបានខ្ជាប់ខ្ជួនដើម្បីបង្ការទប់ស្កាត់ការរាលដាលឆ្លងជំងឺកូវីដ19 ទាំងអស់គ្នា។

សូមបញ្ជាក់ថា៖ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 ជូនកុមារអាយុ ៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំនេះ សម្រាប់ក្រុងព្រៃវែង មាន រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ មានទីតាំងមណ្ឌល់សុខភាព ជា ស៊ីម កំពង់លាវ ស្ថិតក្នុងភូមិ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខាងជើងជាប់នឹងសួនច្បារ សម្តេច អគ្គមហាធម្មពោធិសាល ជា ស៊ីម៕

adm

Leave a Reply

Your email address will not be published. Required fields are marked *