ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែងអញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្តកងកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យ ដែលរងរបួសធ្ងន់ និងស្រាលសរុប៤រូប ក្នុងអំឡុងពេលបំពេញបេសកកម្ម

ព្រៃវែង៖ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់ថវិកាជូនកងកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យ ដែលបានរងរបួសធ្ងន់ និងស្រាលចំនួន០៤រូប ក្នុងអំឡុងពេលបំពេញបេសកកម្ម ក្នុងករណីឆាបឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្ត ដែលបានកើតហេតុនៅម្ដុំរង្វង់មូលស្វាយអន្ទរ ខណៈពេលនេះស្ថានភាពរបស់កងកម្លាំងអន្តរាគមន៍ នៃស្នងការនគរបាលខេត្ត ទាំង៤រូបបានធូរស្រាលហើយ ដោយមានការយកចិត្តទុកដាក់ថែទាំនិងព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង។

សូមបញ្ជាក់ជូនថា នៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០៧និង៥៥នាទី មានអគ្គិភ័យឆាបឆេះផ្ទះលក់គ្រឿងលក់បន្លាស់រថយន្ត ស្ថិតនៅភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ជាមួយនោះបានបណ្តាលឲ្យខូ ចខាតនូវសម្ភារ និងទ្រព្យសម្បត្តិរួមមាន ឆេះផ្ទះ២ល្វែង ទំហំ៩ម៉ែត្រ x១៨ម៉្រែត មានសំយាបខាងមុខ និងចំហៀងផ្ទះ (ខូចខាតទាំងស្រុង ) ផ្ទះ និងគ្រឿងបម្លាស់រថយន្តសម្រាប់ដាក់លក់ គិតជាទឹកប្រាក់ប្រមាណប្រាក់១,០០០,០០០ ដុល្លារអាមេរិក។

ដោយមានការដឹកនាំ និងបញ្ជាផ្ទាល់ពី ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានណែនាំដល់ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង អោយប្រមូលរថយន្តពន្លត់អគ្គិភ័យ តាមបណ្តាក្រុង ស្រុកនៃខេត្តព្រៃវែង និងមានសហការជាមួយកម្លាំងនគរបាលខេត្តត្បួងឃ្មុំ និងប្រើប្រាស់រថយន្តអគ្គិភ័យចំនួន១៣គ្រឿង ទឹកសរុបចំនួន៥៧ឡាន ស្មើនឹង២២៨ ម៉ែត្រគូប និងកម្លាំងនគរបាលសរុប ២០០នាក់ គ្រប់គ្រងស្ថានការណ៍បាន ព្រមទាំងបាញ់ទឹករលត់ទាំងស្រុង នៅវេលាម៉ោង ០០ និង៣០នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤៕

adm

Leave a Reply

Your email address will not be published. Required fields are marked *