ព័ត៌មានជាតិ

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អមដំណើរឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យផ្ទាល់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ​

ថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញអមដំណើរឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ចុះពិនិត្យផ្ទាល់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលបានបើកឱ្យដំណើរការសាកល្បងកាលពីថ្ងៃទី១ ខែតុលា​ ឆ្នាំ២០២២នេះ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ រួមនឹងថ្នាក់ដឹកបានអញ្ជើញចុះពិនិត្យចំណុចសំខាន់ៗនៃផ្លូវល្បឿនលឿនចាប់ផ្ដើមពីបញ្ជរបង់ប្រាក់ទី១ នៅរាជធានីភ្នំពេញ​ ស្ថានីយជញ្ជីងថ្លឹងរថយន្តធុនធ្ងន់ និងបានពិនិត្យពិភាក្សាលើរបៀបបង់ប្រាក់តាមបែបបច្ចេកវិទ្យាDIP។

ឆ្លៀតក្នុងឱកាសនោះ គណៈប្រតិភូ ក៏បានអញ្ជើញចុះពិនិត្យមើលហេដ្ឋារេចនាសម្ព័ន្ធទីតាំងឈប់សម្រាកតាមបណ្ដោយផ្លូវល្បឿនលឿន​ភ្នំពេញ-ព្រះសីហនុផងដែរ។

  1. សូមជម្រាបជូនថា៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ជាផ្លូវខ្សែថ្មីមានប្រវែង១៨៧,០៥​គីឡូម៉ែត្រ តភ្ជាប់រាជធានី-ខេត្ត រួមមានរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ​ ខេត្តកោះកុង​ និងខេត្តព្រះសីហនុ៕
adm

Leave a Reply

Your email address will not be published. Required fields are marked *