ព័ត៌មានជាតិ

ការរៀបចំព្រឹត្តិការណ៍ប្រណាំងទូកងនៅខេត្តព្រៃវែងរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែតុលាឆ្នាំ ២០២២

(ព្រៃវែង)៖ បងប្អូនប្រជាពលរដ្ឋ អាចអញ្ជើញមកចូលរួមទស្សនានិងលេងកម្សាន្ត ក្នុងកម្មវិធីប្រណាំងទូក”ង”នៅមុខទីរួមខេត្តព្រៃវែង នៅថ្ងៃទី១៥ ដល់ទី១៦ ខែតុលា ឆ្នាំ២០២២ខាងមុខ.!។

នេះបើយោងតាមសេចក្ដី សម្រេចរបស់រដ្ឋបាលខេត្តព្រៃវែង ស្ដីពីការបង្កើតគណៈកម្មការ ដើម្បីរៀបចំពីធីប្រណាំងទូក”ង”ខេត្តព្រៃវែងសម្រាប់ឆ្នាំ២០២២។

គឺប្រណាំងចាប់ពីថ្ងៃទី១៥-១៦.១០.២០២២ នៅតាមបណ្ដោយមាត់ទន្លេ(ចុងប៉ម)ស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ក្នុងសេចក្ដីសម្រេចនោះមានលោក ជា សុមេធី អភិបាលខេត្តព្រៃវែងជាប្រធាន រួមនិងអនុប្រធាន សមាជិកសរុបចំនួន៤៨រូបទៀត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *