ព័ត៌មានជាតិ

រដ្ឋាបាលខេត្តព្រៃវែងបានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តថ្មី

ឯកឧត្តម ជា សុមេធី និងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែងថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅភូមិបារាយណ៍កើត សង្កាត់បារាយណ៍ ក្រុងព្រៃវែង។

ក្នុងនាមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងកងរាជអាវុធហត្ថខេត្តព្រៃវែងផ្ទាល់ ដែលបានខិត្តខំបំពេញការងារ និងចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រកបដោយកិត្តិយស និងមោទនៈ ជាពិសេស ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនសង្គមជាតិ ក៍ដូចជាជូនប្រជាពលរដ្ឋខេត្តព្រៃវែងផងដែរ។

ខ្ញុំបាទ សូមគោរពជូនពរឯកឧត្តម នាយឧត្តមសេនីយ៍​ គណៈអធិបតី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា អង្គពិធីទាំងមូល សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លាងឃ្លៀតឡើយ។

២៥​ មករា​ ២០២៣

adm

Leave a Reply

Your email address will not be published. Required fields are marked *