ព័ត៌មានជាតិ

ប្រមុខរដ្ឋាភិបាលកម្ពុជាស្នើឲ្យក្រសួងស្ថាប័ននិងវិស័យឯកជនទាំងអស់ក្រោយពេលភ្ជុំបិណ្ធរួចត្រូវធ្វើតេស្តរហ័សរកមេរោគកូវីដ១៩គ្រប់បុគ្គលិករបស់ខ្លួន

 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឱ្យក្រសួង-ស្ថាប័ននិងវិស័យឯកជនទាំងអស់ ក្រោយពេលពិធីបុណ្យភ្ជុំបិណ្ឌបញ្ចប់ ត្រូវធ្វើតេស្តរហ័សរកមេរោគកូវីដ១៩គ្រប់បុគ្គលិករបស់ខ្លួន ដើម្បីធានាសុវត្ថិភាព ក៏ដូចជាទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺដ៏កាចសាហាវ នេះ។

យោងតាមសារាចររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាឱ្យដឹងថា កន្លងទៅនេះ រាជរដ្ឋាភិបាលបានសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយរក្សាការឈប់សម្រាកចំនួន ៣ ថ្ងៃ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌតាមប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២១ ដដែល។ ក្នុងអំឡុងពេលឈប់សម្រាកខាងមុខនេះ ប្រជាពលរដ្ឋជាច្រើនអាចនឹងធ្វើដំណើរចល័តពីកន្លែងមួយទៅកន្លែងមួយ ដើម្បីទៅជួបជុំក្រុមគ្រួសារ និងធ្វើដំណើរកម្សាន្តនៅតាមរមណីយ ដ្ឋាននានា នៅទូទាំងប្រទេស ដែលនឹង អាចធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាប្រឈមនឹងហានិភ័យនៃការឆ្លងរាល ដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគប្រភេទដែលតា (Delta) ដែលកំពុងបន្តឆ្លងរាលដាលក្នុងសហគមន៍យ៉ាងឆាប់រហ័ស។

សម្តេចតេជោបន្តថា ដើម្បីទប់ស្កាត់ និងបង្ការការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ ពិសេស ដើម្បីការពារអាយុជីវិត និងសុខភាពប្រជាពលរដ្ឋ ស្របពេលដែលព្រះរាជាណាចក្រកម្ពុជាកំពុងបោះជំហានឆ្ពោះទៅកាន់ការបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យនាពេលខាងមុខ រាជរដ្ឋា ភិបាលសូមធ្វើការណែនាំដូចជា៖ ក្នុងអំឡុងពេលឈប់សម្រាកនៃពិធី បុណ្យភ្ជុំបិណ្ឌ៣ ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ទី ៧ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ក្រសួង-ស្ថាប័នមានសមត្ថកិច្ច ព្រមទាំងគណៈអភិបាលរាជធានី-ខេត្ត និងយន្ត ការដែលមានការពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់ត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការពង្រឹងការអនុវត្តវិធានការសុខាភិបាល ជាពិសេស វិធានការ “៣កុំ ៣ការពារ” ព្រមទាំងវិធានការរដ្ឋបាលនិងវិធានការច្បាប់ដែលចាំបាច់នានា សំដៅពង្រឹងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសក្នុងអំឡុង ពេលធ្វើដំណើរដោយប្រើប្រាស់មធ្យោ បាយធ្វើដំណើររួម និងក្នុងអំឡុងពេលនៃការជួបជុំឬការប្រមូលផ្តុំមនុស្ស ដែលអាចបង្កហានិភ័យខ្ពស់នៃការចម្លងមេរោគកូវីដ-១៩។ រឹតបន្តឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមាសម្រាប់អាជីវ កម្មសេវាកម្មទេសចរណ៍ ដែលត្រូវបានដាក់ចេញដោយក្រសួងទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ជាអាទិ៍ រមណីយដ្ឋាន ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍។ យកការទទួលខុសត្រូវខ្ពស់ប្រកបដោយស្មារតីបុរេសកម្មក្នុងការអប់រំណែនាំ ក៏ដូចជាការដាក់ចេញនូវវិធានការចាំបាច់នានាបន្ថែមទៀត ទៅតាមស្ថានភាពវិវត្តជាក់ស្តែងនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងភូមិសាស្ត្រនៃដែនសមត្ថកិច្ចរបស់ខ្លួន សំដៅបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

សម្តេចតេជោ បន្តទៀតថា នៅក្រោយ ពេលពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់ ក្រសួង-ស្ថាប័ន និងវិស័យឯកជន ពិសេសបណ្តារោងចក្រ-សហគ្រាស និងទីតាំងអាជីវកម្ម ដែលមានកម្មករ- និយោជិត និងបុគ្គលិកបម្រើការងារច្រើនព្រមទាំងគ្រឹះស្ថានសិក្សានានា ត្រូវបានលើកទឹកចិត្តឱ្យធ្វើតេស្តរហ័សចំពោះមន្ត្រីរាជការ កម្មករ-និយោជិតនិងបុគ្គលិក និងបុគ្គលិកអប់រំ ដើម្បីធានាសុវត្ថិភាព ក៏ដូចជាទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ នៅតាមក្រសួង- ស្ថាប័ន គ្រឹះស្ថានសិក្សា និងបណ្តារោងចក្រ-សហគ្រាស និងទីតាំងអាជីវ កម្មនានា។ ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ននៅក្នុងអំឡុងពេលឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ និងត្រូវប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ពិសេស វិធានការ ៣កុំ៣ការពារ ព្រមទាំងត្រូវគោរពវិធានការរដ្ឋបាល និងវិធានការច្បាប់ សំដៅការពារសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារពីការឆ្លងមេរោគកូវីដ- ១៩។

adm

Leave a Reply

Your email address will not be published. Required fields are marked *