ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាបាលខេត្តព្រៃវែងថ្ងៃទី០៨ម្សិលមិញនេះបានរកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន១៩នាក់បន្ថែមទៀត

 

ថ្ងៃទី០៨/០៦/២០២១ ម្សិលមិញនេះ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៩នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៧ និងមកពីខេត្តកណ្ដាលចំនួន១នាក់ ដូចខាងក្រោម:

១- ស្រុកបាភ្នំ ចំនួន​ ៧នាក់
២- ស្រុកពាមជរ ចំនួន​ ៤នាក់
៣-ស្រុកមេសាង ចំនួន​ ៣នាក់
៤- ស្រុកពាមរក៍ ចំនួន​ ១នាក់
៥- ស្រុកព្រះសេ្តច ចំនួន​ ១នាក់
៦- ស្រុកពោធិ៍រៀង ចំនួន​ ១នាក់
៧- ស្រុកពារាំង ចំនួន​ ១នាក់
៨- មកពី ខេត្តកណ្ដាល ចំនួន​ ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ១៩នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។
៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
– កុំប៉ះពាល់គ្នា

adm

Leave a Reply

Your email address will not be published. Required fields are marked *