ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី បានប្រគល់មីម៉ាម៉ា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ជូនដល់ក្រុង-ស្រុកទាំង១៣

ថ្ងៃពុធ ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័កព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១

ខ្ញុំបាទ បានប្រគល់មីម៉ាម៉ា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ជូនដល់ក្រុង-ស្រុកទាំង១ សម្រាប់យកទៅប្រើប្រាស់ជាប្រយោជន៍របស់ប្រជាពលរដ្ឋមូលដ្ឋានដែលខ្វះខាត ក្នុងអំឡុងពេលឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ដ៍សាហាវនាពេលនេះ។

ខ្ញុំបាទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចក្រឡាហោម និងលោកជំទាវ ដែលបានឧបត្ថម្ភអំណោយដ៍ថ្លៃថ្លាជូនដល់រដ្ឋបាលខេត្ត និងសូមគោរពជូនពរដល់សម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ។

adm

Leave a Reply

Your email address will not be published. Required fields are marked *