ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់រឿងបុរសធ្វើចត្តាឡីស័កធ្លាក់ពីសណ្ឋាគារជាន់ទី៥ Fri/១១/Dec/២០២០

ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួងសុខាភិបាល​បាន​ធ្វើ​ការ​បញ្ជាក់លើករណីបុរសធ្វើចត្តាឡីស័កនៅសណ្ឋាគារ ឡុង លីវ លោតចុះពីជាន់ទី៥ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។ លោកជំទាវបញ្ជាក់ថា តាមការសាកសួរបុគ្គលនេះផ្ទាល់បាន​ឲ្យ​ដឹង​ថា​ គាត់ភ្លាត់ជើងធ្លាក់មក ដោយសារភាពរវើយរវាយរបស់គាត់ មកពីឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀន ម្យ៉ាងក៏មានការពាក់ព័ន្ធទៅលើបញ្ហាជំពាក់លុយគេច្រើនដែលពាក់ព័ន្ធនឹងគ្រឿងញៀននេះផងដែរ។ លោក​ជំទាវបន្ត​ថា​ បច្ចុប្បន្នបុគ្គលនេះកំពុងតែសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលពេលនេះបានដឹងខ្លួន និងនិយាយបានខ្លះៗហើយ តែស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរនៅឡើយទេ។ ការធ្វើតេស្តទឹកនោមគាត់ គឺឃើញមានសារធាតុញៀនប្រភេទ អំហ្វេតាមីន។ លោក​ជំទាវបញ្ជាក់ផងដែរថា គាត់មានលទ្ធផលតេស្តអវិជ្ជមាន វីរុសកូវីដ-១៩ តែតម្រូវឲ្យធ្វើចត្តាឡីស័កបន្ត នៅសណ្ឋាគារ ឡុង លីវ តាំងពីថ្ងៃទី២ ខែធ្នូ មកម្ល៉េះ។ ដូច្នេះ ជារឿងផ្ទាល់ខ្លួនគាត់ មិនមានពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ នោះឡើយ៕

Read more
ព័ត៌មានជាតិ

ព្រះមហាក្សត្រនិងព្រះមាតា ប្រទាន១លានដុល្លារ សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ Thu/១០/Dec/២០២០

(ភ្នំពេញ) ÷នៅវេលាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសហការី ចូលក្រាបថ្វាយបង្គំគាល់។ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទិញវ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះចៅក្រុងកម្ពុជាធិបតី បានប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥០០.០០០$(ហាសិបម៉ឺនដុល្លា ) និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យ ចំនួន ៥០០.០០០$ (ហាសិបម៉ឺនដុល្លារ) ហើយព្រះរាជទ្រព្យរបស់ ព្រះអង្គទាំងទ្វេផ្តល់ជូនតាមរយៈឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

Read more
ព័ត៌មានអន្តរជាតិ

រុស្ស៊ី​បន្តរកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន​២៦,១៩០​នាក់​ទៀត​ក្នុង​១​ថ្ងៃ​ Thu/១០/Dec/២០២០

​ម៉ូស្គូ ៖ ក្នុង​រយៈពេល ២៤​ម៉ោង​កន្លងទៅនេះ រុស្ស៊ី​បាន​កត់ត្រា​នូវ​ករណី​ឆ្លង COVID-19 ថ្មីៗ​ចំនួន ២៦,១៩០​នាក់​បន្ថែមទៀត ដែល​នាំ​ឲ្យ​ចំនួន​សរុប​នៅ​ទូទាំងប្រទេស កើន​ដល់ ២,៥៤១,១១៩​ករណី​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ​។​ ​គួរ​បញ្ជាក់ថា ក្នុង​រយៈពេល​ដូចគ្នានេះ រុស្ស៊ី​ក៏បាន​កត់ត្រា​ករណី​ស្លាប់​ថ្មី​ចំនួន ៥៥៩​នាក់​ទៀតផង​ដែរ ដែល​នាំ​ឲ្យ​ចំនួន​អ្នកស្លាប់​នៅ​ទូទាំងប្រទេស​កើន​ដល់ ៤៤,៧១៨​នាក់​។ ចំណែកឯ អ្នកជា​សះស្បើយ​វិញ មាន​ចំនួន​សរុប ២,០០៧,៧៩២​នាក់ ក្រោយពី​បាន​រកឃើញ​អ្នកជា​សះស្បើយ​ថ្មីៗ​ចំនួន ២៦,២៦៦​នាក់​ទៀត នៅ​ថ្ងៃ​ពុធ​នេះ​៕

Read more
ព័ត៌មានជាតិ

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃនេះ រកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ២នាក់ថែមទៀតដែលម្នាក់បានទៅហាង Zando និងម្នាក់ទៀតជាករណីនាំចូល Thu/១០/Dec/២០២០

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២នាក់ថែមទៀត ដោយក្នុងនោះអ្នកឆ្លងម្នាក់ ជាអ្នកបានទៅហាង Zando បឹងកេងកង និងម្នាក់ទៀតជាករណីនាំចូល ដែលធ្វើដំណើមកពីប្រទេសជប៉ុន ហើយមិនអ្នកជាសះស្បើយនោះទេ សរុបចំនួនអ្នកឆ្លង ដែលពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» កើនដល់៣៩នាក់ហើយ។ ​សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១០ ខែធ្នូនេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣៥៦នាក់ ក្នុងនោះអ្នកព្យាបាល ជាសះស្បើយចំនួន៣០៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៤៩នាក់៕

Read more
ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMEC លើកទី៩ Wed/០៩/Dec/២០២០

នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំ ACMEC ដែលប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ។ នៅក្នុងកិច្ចប្រជុំដ៏សំខាន់នេះគឺផ្ដោតទៅលើមូលបទ ” ភាពជាដៃគូសម្រាប់ការតភ្ជាប់ និងភាពធន់” ។ នៅក្នុងកិច្ចប្រជុំនេះ អ្វីដែលសំខាន់គឺមានចេញឯកសារទីមួយគឺសេចក្តីថ្លែងការណ៍ភ្នំពេញនៃកិច្ចប្រជុំកំពូល ACMEC លើកទី៩ ដោយគូសបញ្ជាក់ទៅលើចំណុចសំខាន់ៗជាពិសេសពាក់ព័ន្ធទៅ នឹងអ្វីដែលជាការយកចិត្តទុកដាក់របស់ប្រទេស ACMEC ទាំងប្រាំប្រទេសក្នុងនោះកម្ពុជាគឺជាប្រទេសមួយជាប្រទេសស្ថាបនិកមួយដែរ។ លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំនេះ ទី១)គឺការចេញសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ទី២)បញ្ជីគម្រោងអាទិភាពរបស់ ACMEC ទី៣)គឺការអនុម័តទៅលើក្របខ័ណ្ឌអភិវឌ្ឍន៍ ដែលនៅក្នុងនេះប្រទេសថៃបានប្រកាសអនុវត្តសន្យាដាក់មូលនិធិ២០០លានដុល្លារ ហើយកម្ពុជាក៏សម្រេចដាក់៧លានដុល្លារ ក្នុងមូលនិធិផងដែរ សម្រាប់អនុវត្តគម្រោងអាទិភាពក្នុងប្រទេស ACMEC ទាំង៥នេះ។ អង្គប្រជុំក៏បានគូសបញ្ជាក់ផងដែរអំពីគម្រោងដៃគូអភិវឌ្ឍន៍របស់ ACMEC នៅក្នុងក្រុមទី១ ដែលមានចិន ជប៉ុន កូរ៉េ ឥណ្ឌា និងសហរដ្ឋអាមេរិក ។ និងក្រុមទី២ ដែលជាប្រទេសដៃគូអភិវឌ្ឍន៍ ACMEC ដែលមានប្រទេស អ៊ីស្រាអែល និងណូវែលហ្សេឡង់ ។ នៅក្នុងកិច្ចប្រជុំនេះថ្នាក់ដឹកនាំនៃប្រទេស ACMEC បានពិភាក្សាគ្នាផ្លាស់ប្ដូរមតិយោបល់ អំពីការប្រឈមទាំងឡាយជាពិសេសការប្រឈមនឹងជំងឺរាតត្បាត កូវីដ១៩

Read more
ព័ត៌មានជាតិ

ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្តមានជ័យនិងលោកជំទាវ បរិច្ចាគថវិកា១ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩! wed/០៩/Dec/២០២០

(ឧត្តរមានជ័យ)៖ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងលោកជំទាវ ហេង សំអាន ព្រមទាំងបុត្រ បានបរិច្ចាគថវិកា១ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។ ការបរិច្ចាគនេះធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕

Read more
ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង៖បរិច្ចាគថវិកាចំនួន១ម៉ឺនដុល្លារដើម្បីទិញវ៉ាក់សាំងកូវីដ១៩! Wed/០៩/Dec/២០២០

(ភ្នំពេញ)៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែងរួមនិងក្រុមគ្រួសារ.បានបរិច្ចាគថវិកាចំនួន១ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។ ការបរិច្ឆាគនេះធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកា ទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ សូមបញ្ជាក់ថា៖ សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា ។ សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ៥០ម៉ឺននាក់។ ជាមួយគ្នានោះក៍មានអ្នកឧកញ៉ា.លោកឧកញ៉ា.ឯកឧត្ដម.អស់លោក.លោកស្រី.សប្បុរសជន.ជាច្រើនបាន ប្រកាសបរិច្ចាគថវិកាជូនសម្ដេចតេជោ ដើម្បីជាការរួមចំណែកទិញវ៉ាក់កូវីដ១៩ផងដែរ៕

Read more
ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃនេះរកឃើញករណីកូវីដ១៩ក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ចំនួន៤នាក់ថែមទៀត Wed/០៩/Dec/២០២០

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៩ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤នាក់ថែមទៀត ដែលបានទៅហាង Zando និង Pedro សរុបចំនួនអ្នកឆ្លងពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ចំនួន៣៨នាក់ និងមិនអ្នកជាសះស្បើយនោះទេ។ ​សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៩ ខែធ្នូនេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣៥៥នាក់ ក្នុងនោះអ្នកព្យាបាល ជាសះស្បើយចំនួន៣០៧នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន៤៧នាក់៕

Read more
ព័ត៌មានជាតិ

ថវិកាជាង៣០លានដុល្លារហើយត្រូវបានបរិច្ចាកជូនសម្ដេចតេជោទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ,សម្ដេចបន្ថែមបណ្ដាញចំនួន ២ទៀត សម្រាប់បរិច្ចាគ Tue/០៨/Dec/២០២០

ភ្នំពេញ៖ ថវិកាជាង ៣០លានដុល្លារហើយ ត្រូវបានសប្បុរសជនបរិច្ចាគជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់នៅលើទំព័រ Facebook នៅល្ងាចថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះថា ថវិកាដែលសប្បុរសជនចូលតាមតិចតាមច្រើន តាមសទ្ធាជ្រះថ្លាមានជាង ៣០លានដុល្លារ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការចូលរួមនេះជាស្មារតីសាមគ្គីភាព ជាវប្បធម៌នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ក្នុងចំណោមប្រជាជនកម្ពុជាមានធំធេងមហាសាល ដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៏រឹងមាំ។ ដើម្បីសម្រួលដល់ការបរិច្ចាគរបស់ប្រជាពលរដ្ឋនោះ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមគណនីចំនួន ២ទៀតនៅធនាគារអេស៉ីលីដា និងធនាគារឯកទេសវីង ដែលអាចផ្ទេរជាប្រាក់រៀល និងប្រាក់ដុល្លារដោយមិនមានការបង់សេវា។ សម្រាប់ធនាគារឯកទេសវីង ចំពោះប្រាក់រៀល គឺ9992, ប្រាក់ដុល្លារគឺ 9991។ ចំពោះអេស៉ីលីដាប្រាក់រៀល គឺ 00010556999989, ចំពោះប្រាក់ដុល្លារ គឺ 00010556999999។ សម្តចតេជោ ហ៊ុន សែន បានអំពាវនាវប្រជាពលរដ្ឋចូលរួមបរិច្ចាគតាមគណនីខាងលើនេះ ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋ ឱ្យបានដល់ ១០លាននាក់។ «សូមជនរួមជាតិយើងដែលចង់ចូលរួមផ្ញើប្រាក់តាមរយៈលេខគណនីខាងលេីនេះ ដើម្បីចូលរួមទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩

Read more
ព័ត៌មានជាតិ

ក្រោមការបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ឯក រត័្ន ស្រ៊ាងបានបញ្ចេញម៉ូតូកង់៣ឱ្យអាវុធហត្ថរាជធានីភ្នំពេញចេញអំពាវនាវអោយប្រជាជនរួមគ្នាបង្ក្រារទប់ស្កាត់វីរុសកូវីដ-១៩! Tue/០៨/Dec/២០២០

ដោយមានការប្រគល់ភារកិច្ចពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចេញម៉ូតូកង់បីចំនួន១២គ្រឿង បំពាក់ដោយ ឧគ្ឃោសនស័ព្ទ ធ្វើការចាក់ផ្សាយ សេចក្ដីណែនាំ តាមរយៈសារសម្លេង ដែលអាវុធហត្ថរាជធានីភ្នំពេញ បានចងក្រងឡើង ដើម្បីអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមសាមគ្គីគ្នា បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាល នូវជំងឺ កូវីដ-១៩ ចូលក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជា ប្រមុខរាជរាដ្ឋាភិបាល។

Read more