ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់រឿងបុរសធ្វើចត្តាឡីស័កធ្លាក់ពីសណ្ឋាគារជាន់ទី៥ Fri/១១/Dec/២០២០

ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួងសុខាភិបាល​បាន​ធ្វើ​ការ​បញ្ជាក់លើករណីបុរសធ្វើចត្តាឡីស័កនៅសណ្ឋាគារ ឡុង លីវ លោតចុះពីជាន់ទី៥ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។

លោកជំទាវបញ្ជាក់ថា តាមការសាកសួរបុគ្គលនេះផ្ទាល់បាន​ឲ្យ​ដឹង​ថា​ គាត់ភ្លាត់ជើងធ្លាក់មក ដោយសារភាពរវើយរវាយរបស់គាត់ មកពីឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀន ម្យ៉ាងក៏មានការពាក់ព័ន្ធទៅលើបញ្ហាជំពាក់លុយគេច្រើនដែលពាក់ព័ន្ធនឹងគ្រឿងញៀននេះផងដែរ។

លោក​ជំទាវបន្ត​ថា​ បច្ចុប្បន្នបុគ្គលនេះកំពុងតែសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលពេលនេះបានដឹងខ្លួន និងនិយាយបានខ្លះៗហើយ តែស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរនៅឡើយទេ។ ការធ្វើតេស្តទឹកនោមគាត់ គឺឃើញមានសារធាតុញៀនប្រភេទ អំហ្វេតាមីន។

លោក​ជំទាវបញ្ជាក់ផងដែរថា គាត់មានលទ្ធផលតេស្តអវិជ្ជមាន វីរុសកូវីដ-១៩ តែតម្រូវឲ្យធ្វើចត្តាឡីស័កបន្ត នៅសណ្ឋាគារ ឡុង លីវ តាំងពីថ្ងៃទី២ ខែធ្នូ មកម្ល៉េះ។ ដូច្នេះ ជារឿងផ្ទាល់ខ្លួនគាត់ មិនមានពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ នោះឡើយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *