ព័ត៌មានអន្តរជាតិ

រុស្ស៊ី​បន្តរកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន​២៦,១៩០​នាក់​ទៀត​ក្នុង​១​ថ្ងៃ​ Thu/១០/Dec/២០២០

MOSCOW, RUSSIA – MARCH 16: People wear face masks as a precaution against the coronavirus (COVID-19) at Red Square in Moscow, Russia, on March 16, 2020. (Photo by Sefa Karacan/Anadolu Agency via Getty Images)

​ម៉ូស្គូ ៖ ក្នុង​រយៈពេល ២៤​ម៉ោង​កន្លងទៅនេះ រុស្ស៊ី​បាន​កត់ត្រា​នូវ​ករណី​ឆ្លង COVID-19 ថ្មីៗ​ចំនួន ២៦,១៩០​នាក់​បន្ថែមទៀត ដែល​នាំ​ឲ្យ​ចំនួន​សរុប​នៅ​ទូទាំងប្រទេស កើន​ដល់ ២,៥៤១,១១៩​ករណី​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ​។​

​គួរ​បញ្ជាក់ថា ក្នុង​រយៈពេល​ដូចគ្នានេះ រុស្ស៊ី​ក៏បាន​កត់ត្រា​ករណី​ស្លាប់​ថ្មី​ចំនួន ៥៥៩​នាក់​ទៀតផង​ដែរ ដែល​នាំ​ឲ្យ​ចំនួន​អ្នកស្លាប់​នៅ​ទូទាំងប្រទេស​កើន​ដល់ ៤៤,៧១៨​នាក់​។ ចំណែកឯ អ្នកជា​សះស្បើយ​វិញ មាន​ចំនួន​សរុប ២,០០៧,៧៩២​នាក់ ក្រោយពី​បាន​រកឃើញ​អ្នកជា​សះស្បើយ​ថ្មីៗ​ចំនួន ២៦,២៦៦​នាក់​ទៀត នៅ​ថ្ងៃ​ពុធ​នេះ​៕

adm

Leave a Reply

Your email address will not be published. Required fields are marked *