ព័ត៌មានជាតិ

អបអរសាទរកម្ពុជាថ្ងៃនេះ!អ្នកជំងឺកូវីដ១៩ ចំនួន១៧នាក់បានជាសះស្បើយ និងមិនមានករណីឆ្លងថ្មីទេ Fri/១៨/Dec/២០២០

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ចំនួន១៧នាក់ត្រូវបានព្យាបាលជាសះស្បើយ ក្នុងនោះអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»ចំនួន១៥នាក់ និងអ្នកដំណើរចូលមកកម្ពុជាចំនួន២នាក់ ហើយមិនមានរកឃើញករណីឆ្លងថ្មីនោះទេ។

បើតាមក្រសួងសុខាភិបាលបញ្ជាក់ថា មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ រយៈពេល៣ថ្ងៃជាប់គ្នាហើយ ដែលមិនមានករណីឆ្លងថ្មីនៅកម្ពុជា។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៨ ខែធ្នូនេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣៦២នាក់ ក្នុងនោះអ្នកព្យាបាល ជាសះស្បើយចំនួន៣៤១នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន២១នាក់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *