ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង៖បរិច្ចាគថវិកាចំនួន១ម៉ឺនដុល្លារដើម្បីទិញវ៉ាក់សាំងកូវីដ១៩! Wed/០៩/Dec/២០២០

(ភ្នំពេញ)៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែងរួមនិងក្រុមគ្រួសារ.បានបរិច្ចាគថវិកាចំនួន១ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។
ការបរិច្ឆាគនេះធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកា ទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
សូមបញ្ជាក់ថា៖ សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា ។
សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ៥០ម៉ឺននាក់។

ជាមួយគ្នានោះក៍មានអ្នកឧកញ៉ា.លោកឧកញ៉ា.ឯកឧត្ដម.អស់លោក.លោកស្រី.សប្បុរសជន.ជាច្រើនបាន ប្រកាសបរិច្ចាគថវិកាជូនសម្ដេចតេជោ ដើម្បីជាការរួមចំណែកទិញវ៉ាក់កូវីដ១៩ផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *