ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកវរសេនីយ៍ឯន ថន ដារ៉ា អតីតនាយអនុព័ន្ធយោធា និងជាទីប្រឹក្សាយោធាអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងបច្ចុប្បន្ន ជាមេបញ្ជាការរង បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម!

ភ្នំពេញ÷នារសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ លោកវរសេនីយ៍ឯក ភួង សុភី មេបញ្ជាការ អាវុធហត្ថខណ្ឌព្រែកព្នៅ បានទទួល ម៉ាស ចំនួន ៦០០០ និងស្រោមដៃចំនួន ៦០០០​ ពី លោកវរសេនីយ៍ឯន ថន ដារ៉ា អតីតនាយអនុព័ន្ធយោធា និងជាទីប្រឹក្សាយោធាអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងបច្ចុប្បន្ន ជាមេបញ្ជាការរង បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ប្រគល់ជូនអាវុធហត្ថខណ្ឌព្រែកព្នៅ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ភួង សុភី បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក​វរសេនីយ៍ឯក​ ថន​ ដារ៉ា ដែលបានឧបត្ថម្ភ ម៉ាស ស្រោមដៃ ដល់អាវុធហត្ថខណ្ឌព្រែកព្នៅ នាពេលនេះ គឺពិតជាមានសារៈសំខាន់បំផុត សម្រាប់ប្រើប្រាស់ជាក់ស្តែងក្នុងអង្គភាព៕

adm

Leave a Reply

Your email address will not be published. Required fields are marked *