ព័ត៌មានជាតិ

ព្រះមហាក្សត្រនិងព្រះមាតា ប្រទាន១លានដុល្លារ សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ Thu/១០/Dec/២០២០


(ភ្នំពេញ) ÷នៅវេលាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសហការី ចូលក្រាបថ្វាយបង្គំគាល់។

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទិញវ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះចៅក្រុងកម្ពុជាធិបតី បានប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥០០.០០០$(ហាសិបម៉ឺនដុល្លា ) និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យ ចំនួន ៥០០.០០០$ (ហាសិបម៉ឺនដុល្លារ) ហើយព្រះរាជទ្រព្យរបស់ ព្រះអង្គទាំងទ្វេផ្តល់ជូនតាមរយៈឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

adm

Leave a Reply

Your email address will not be published. Required fields are marked *