ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អញ្ជើញកាន់បិណ្ឌវេនទី ១៤ នៅវត្តសំសមី ក្រុងព្រៃវែង

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២៣ ត្រូវនឹងវេនទី ១៤ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ រដ្ឋបាលខេត្តព្រៃវែងដឹកនាំដោយឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រួមជាមួយនឹងលោក លោកស្រីអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អញ្ជើញចូលរួមកាន់បិណ្ឌវេនទី ១៤ នៅក្នុងវត្តសំសមីស្ថិតនៅ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដ៏ធំក្នុងចំណោមពិធីបុណ្យធំៗដ៏ទៃទៀតក្នុងព្រះពុទ្ធសាសនា ក៏ដូចជាបងប្អូនពុទ្ធសាសនិក ដែលកាន់ព្រះពុទ្ធសាសនា ប្ររព្ធធ្វើនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានរយៈពេល ១៥ ថ្ងៃ គឺចាប់ពីថ្ងៃទី ១ រោច ខែភទ្របទ រហូតដល់ថ្ងៃ ១៥ រោច ខែភទ្របទ ដែលជាថ្ងៃភ្ជុំធំ បងប្អូនប្រជាពលរដ្ឋបានមកជូបជុំគ្នានៅតាមទីវត្តអារាមនានាក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើបុណ្យទាន ឧទ្ទិសកុសលផលបុណ្យ ដល់បុព្វការីជនមានមាតាបិតាគ្រូឧបជ្ឈាយាចា ញាតិកាទាំងប្រាំពីរសន្ដាន ដែលទម្លុះកាយទម្លាយខណ្ឌទៅកាន់បរលោកនោះ ដើម្បីទទួលបាននូវកុសលផលបុណ្យដែលខ្លួនបានធ្វើនៅក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ  និងភ្ជុំបិណ្ឌនេះ។

នៅក្នុងឱកាសនៃពិធីកាន់បិណ្ឌវេនទី ១៤ នេះផងដែរឯកឧត្តម អភិបាលខេត្ត ក៏សូមឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនមានមាតាបិតាគ្រូឧបជ្ឈាយាចា ព្រមទាំងយុទ្ធជន  យុទ្ធនារី ដែលបានបូជាជីវិតបូជាសាច់ស្រស់ ឈាមស្រស់ដើម្បីការពារប្រទេសជាតិ រហុតទទូលបានសុខសន្តិភាពពេញផ្ទៃប្រទេស សូមទទូល មផល កុសលផលបុណ្យ ដែលឯកឧត្តម បានធ្វើនៅក្នុងថ្ងៃនេះសូមឲ្យរួចចាកទុក្ខទោសទាំងពួង។

ក្នុងនោះដែរឯកឧត្តម អភិបាលខេត្ត បាននាំយកទេយ្យទានប្រគេនព្រះសង្ឃមាន៖ អង្ករ ៧បាវ ស្មើនឹង៣០០ គីឡូក្រាម, ទឹកសុទ្ធអរុណា 10 កេស, ភេសជ្ជៈ M-១៥០ ១០ កកេស, ភេសជ្ជៈ V active  ១០ កេស, ទឹកត្រី ១០ យូរ, ទឹកស៊ីអ៊ីវ ១០ យួរ, ត្រីខ ៥ កេសធំ, មីម៉ាម៉ា ៥ កេសធំ, តែ២ បេ, ទឹកដោះគោខាប់ ២ កេសធំ, អំបិល ២ បេ,  ស្លាដក់ ៧ ប្រអប់, ផ្លែឈើ ៧ កន្ត្រក់, បច្ច័យកសាងវត្តចំនួន ១៣ លាន ៣០ ម៉ឺនរៀនផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *