ព័ត៌មានជាតិ

រដ្ឋបាលស្រុកពារាំង ប្រារព្ធពិធីប្រណាំងទូក ង ដើម្បីអបអរសាទរបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ព្រៃវែង៖ រដ្ឋបាលស្រុកពារាំង ដែលដឹកនាំដោយលោក ចេម ប្រា អភិបាលស្រុកពារាំង បានរៀបចំវិធី ប្រណាំងទូក ង ដើម្បីអបអរសាទរពិធីបុណ្យកាន់បិណ្ឌ  ភ្ជុំបិណ្ឌ និងពិធីបុណ្យ អ៊ំទូក អកអំបុកសំពះព្រះខែ នាពេលខាងមុខ ព្រមទាំងដើម្បីបង្ករភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកពារាំងដែលវិធីប្រណាំងទូក ង នេះគឺបានខកខានអស់រយៈពេលជាច្រើនឆ្នាំ មកហើយដោយសារវិបត្តិនៃការរីករាលដាលនៃជំងឺ covid 19។ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ លីវ៉ា ជំនួយការសម្ដេចតេជោ ហ៊ុន សែន ដែធ្វើនៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៣  នៅស្រុកពារាំង ខេត្តព្រៃវែង។

លោក ចេម ប្រា អភិបាលស្រុកពារាំង ក៏បានលើកឡើងបន្ថែមទៀតថា ការរៀបចំប្រណាំងទូក ង នាពេលនេះគឺជាលើកដំបូងសម្រាប់ស្រុកពារាំង តែខកខានអស់រយៈពេលកន្លងមកនោះ ដើម្បីជាការអបអរសាទរ និងបង្កើតនូវភាពស្និតស្នាល សាមគ្គីភាព រវាងប្រជាពលរដ្ឋពីឃុំមួយ ទៅឃុំមួយ ហើយក៏រក្សាបាននៅទំនៀមទម្លាប់ប្រពៃណីខ្មែរដែរតែងតែប្រារព្ធធ្វើពិធីបុណ្យពិធីអុំទូក នេះផងដែរ។

លោក អភិបាលស្រុក ក៏បានផ្តាំផ្ញើដល់កីឡាករប្រណាំងទូកទាំងអស់ ទោះបីជាមានឈ្នះ នឹងចាញ់ យ៉ាងណាក្តី សូមឱ្យចំណុះទូកទាំងអស់ ត្រូវចេះយល់យល់អធ្យាស្រ័យគ្នាទៅវិញទៅមក ព្រោះថាកីឡា តែងតែមានឈ្នះនិងចាញ់ជារឿងធម្មតា។

ឯកឧត្តម គង់ លីវ៉ា ជំនួយការសម្ដេចតេជោ ហ៊ុន សែន បាទមានប្រសាសន៍លើកឡើងថា ទាំងអស់នេះគឺការចេញពីកត្តាមានសុខសន្តិភាពបានធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ និងបងប្អូនប្រជាពលរដ្ឋមានឱកាសជួបជុំប្រារព្ធពិធីបុណ្យទាន និងប្រារព្ធពិធីផ្សេងៗបានប្រកបដោយភាពសប្បាយរីករាយ។

ឯកឧត្តម នាំមកនូវសេចក្តីនឹករលឹកនិងសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋ កីឡាករទូកទាំងអស់ នៅក្នុងស្រុកពារាំងនេះផងដែរ។

សូមបញ្ជាក់ផងដែរថា ទូកដែលបាន មកប្រឡងប្រណាំង មានចំនួន ៣៤ទូក ស្មើនឹង ១៧ គូរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *