ព័ត៌មានជាតិ

ឯកឧត្តមវេជ្ជបណ្ឌិត ញ៉ា ប៊ុនថនប្រធានមន្ទីរសុខាភិបាលខេត្តកំពត និងលោកវេជ្ជបណ្ឌិតកែវសុផាន់បានអញ្ជើញចូលរួមជាគណៈអធិបតីនៅក្នុងពិធីអបអរទិវាអភិវឌ្ឍន៍ វិជ្ជាជីវៈរបស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត និងកែប

ខេត្តកំពត: ថ្ងៃសុក្រ១២រោចខែមាឃ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី១៧ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តមវេជ្ជបណ្ឌិតញា ប៊ុនថនប្រធានមន្ទីរសុខាភិបាលខេត្តកំពត និងលោកវេជ្ជបណ្ឌិត កែវសុផាន់ ប្រធាន ក គ ខ/កំក បានអញ្ជើញចូលរួមជាគណៈអធិបតីអបអរទិវាអភិវឌ្ឍន៍វិជ្ជាជីវៈ វេជ្ជសាស្ត្របន្តលើកទី១២របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពតនិងខេត្តកែប។

នាឱកាសនោះផងដែរ ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់ក្រុមគ្រូពេទ្យដើម្បីឲ្យចូលរួមពង្រឹងគុណភាព សេវាសុខាភិបាល ការអភិវឌ្ឍន៍ សមត្ថភាព និងធនធាន សីលធម៌គុណធម៌ របស់គ្រូពេទ្យកាយវិការ ឥរិយាបថ មានអាជ្ញាប័ណ្ណ វិជ្ជាជីវៈស្របតាមគោលការណ៍គោរពតាមបទបញ្ជាផ្ទៃក្នុងវិជ្ជាជីវៈរបស់ខ្លួន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *