ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្ត​ជួយ ដល់​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​!

​នា​ព្រឹក ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២៣ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​ក្រុមការងារ នាំយក​អំណោយ​ជា សម្ភារ ទៅ​ប្រគល់ជូន​ដល់​អតីត​អ្នក​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា​ម្នាក់​ឈ្មោះ លោក ម៉ែន មក​រ៉ុន ហៅ វណ្ណ សុផាត អាយុ​៦៩​ឆ្នាំ​បច្ចុប្បន្ន រស់នៅ​ភូមិ​ព្រែក​ពោធិ៍ ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្ត​កណ្តាល អតីត​ធ្លាប់ជា​អ្នក​រួម​ការងារ​នៅក្នុង​គណៈកម្មកា​របើក​ច្រក​ព្រំដែន​កម្ពុជា​-​ថៃ ប៉ោយប៉ែត​ជា​មួយ លោក រ័ត្ន​ស្រ៊ាង នា​សម័យ​រដ្ឋ​កម្ពុជា ដែល​ជួប​ការលំបាក​ដោយសារ​ជំងឺ​ប្រចាំកាយ​ជាច្រើន​មុខ​ដើរ​ពុំរួច​សម្រាក​នៅ​លើ​គ្រែ គួរ​បញ្ជាក់​ដែរ​ថា​លោក ម៉ែន មក​រ៉ុន ហៅ វណ្ណ សុផាត ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ធ្លាប់បាន​ជួយ​ឧបត្ថម្ភ​នា​ពេលកន្លងមក បច្ចុប្បន្ន​ដោយ​ឃើញ​ពី​ការលំបាក​ក៏​លោក​នៅតែ​បន្ត​ជួយ​ទៀត​ផង​ដែរ​។​

​ក្រុមការងារ​នាំយក​អំណោយ រួមមាន​៖ រទេះ​ពិការ​រុញ​១, អង្ករ ៦​ការុង ទៅ​ប្រគល់ជូន​ដោយ​មនោសញ្ចេតនា ជួយ​គ្នា​ក្នុង​គ្រា​លំបាក​៕
#PhnomPenhGRK

adm

Leave a Reply

Your email address will not be published. Required fields are marked *